|
ប្រយុទ្ធគ្នានៅតមបន់ហ្គាហ្សា (រូបថតៈ TTXVN) |
(VOVworld)-អង្គការសហប្រតិបត្តិការឥស្លាម(OIC) នាថ្ងៃទី១២សីហា បានថ្កោល
ទោសអ៊ីស្រអ៊ែល រំលោភទៅលើ “ឧក្រិដ្ឋកម្មសង្គ្រាម” នៅតំបន់ហ្គាហ្សា និងអំពាវ នាវឲ្យរៀបចំសន្និសីទអ្នកផ្តល់ជំនួយ១ ដើម្បីរៃអង្គាសប្រាក់សាងសង់ តំបន់ហ្គា
ហ្សានេះឡើងវិញ។ ក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីរបស់ OIC នៅទីក្រុង Jeddad អង្គការនេះបានចេញសេចក្តីប្រកាស ដោយអំពាវនាវឲ្យអ៊ីស្រាអ៊ែលបញ្ចប់រាល់
សកម្មភាពប្រឆាំងជនស៊ីវិលរបស់ ប៉ាឡេស្ទីនភ្លាមមួយរំពេច និងទទួលខុសត្រូវ
អំពីច្បាប់និងនយោបាយចំពោះ ឧក្រិដ្ឋកម្មសង្គ្រាម។ នៅក្នុងសន្និសីទនេះ បណ្តា
ប្រទេស OIC ក៏បានស្នើរឲ្យរៀបចំសន្និសីទ បណ្តាអ្នកផ្តល់ហិរញ្ញប្បទាន ដើម្បីក
សាង តំបន់ហ្គាហ្សាឡើងវិញ។ មន្រ្តីប៉ាឡេស្ទីន ១រូបក៏បានឲ្យដឹងថា មុននេះប៉ុន្មាន
ថ្ងៃ អេហ្ស៊ីបក៏បានស្នើថា នឹងទទួលរៀបចំសន្និសីទ បណ្តាអ្នកផ្តល់ជំនួយ សម្រាប់
តំបន់ហ្គាហ្សា៕