NATO អះអាងរក្សាកំលាំងនៅអ៊ីរ៉ាក់

Chia sẻ
(VOVWORLD) - នាថ្ងៃទី ៥ មិនា ថ្លែងមតិក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO)
NATO អះអាងរក្សាកំលាំងនៅអ៊ីរ៉ាក់ - ảnh 1 NATO អះអាងរក្សាកំលាំងនៅអ៊ីរ៉ាក់

(VOVworld) – នាថ្ងៃទី ៥ មិនា ថ្លែងមតិក្នុងដំណើរទស្សនកិច្ចនៅរដ្ឋធានី Baghdad របស់អ៊ីរ៉ាក់ អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លងទិកខាងជើង (NATO) លោក Jens Stoltenberg បានឲ្យដឹងថា៖ បណ្ដាកំលាំងរបស់ NATO ដែលកំពុងប្រចាំនៅអ៊ីរ៉ាក់តាមសំណើរបស់ប្រទេសនេះ នឹងបន្តសកម្មភាពហ្វឹក ហាត់សំរាប់កងទ័ពរបស់អ៊ីរ៉ាក់ដើម្បីទប់ទល់នឹងអង្គការរដ្ឋឥស្លាមស្វ័យប្រកាស (IS)។ ក្រៅពីនោះ NATO ក៏មានផែនការជួយឧបត្ថម្ភអ៊ីរ៉ាក់បង្កើតបណ្ដាសាលា និងវិទ្យាស្ថានយោធាផងដែរ។ សេចក្តីប្រកាសរបស់ NATO ត្រូវបាននាំចេញ ប៉ុន្មានថ្ងៃបន្ទាប់ពីរដ្ឋសភាអ៊ីរ៉ាក់អំពាវនាវរដ្ឋាភិបាលកំណត់ពេលវេលាជាក់ស្តែង សំរាប់ការដកទាហានបរទេសចេញពីប្រទេសនេះ៕

ប្រតិកម្មទៅវិញ