ភាពតានតឹងបានផ្ទុះឡើងក្នុងទំនាក់ទំនងរវាងអាមេរិកនិងទួរគីក្រោយពី សមត្ថកិច្ចទួរគីចាប់ខ្លួនបុគ្គលិកមួយនាក់នៃស្ថានកុងស៊ុលអាមេរិកប្រចាំក្រុង Istanbul ដោយសង្ស័យមានការទាក់ទិនដល់បុព្វជិតដែលទួរគីចោទប្រកាន់ថា ឈរនៅពីក្រោយឧបាយកលធ្វើរដ្ឋប្រហារមិនសម្រេចនៅប្រទេសនេះកាលពីឆ្នាំ២០១៦។ បម្រែបម្រួលនេះនាំទៅដល់ការដែលអាមេរិកនាថ្ងៃទី៨ តុលា បាន បញ្ឈប់ផ្គត់ផ្គង់សេវាកម្មផ្ដល់ទិដ្ឋាការសំរាប់ពលរដ្ឋទួរគី ហើយក្រោយនោះទួរគីក៏ អនុវត្តវិធានការដូច្នេះចំពោះពលរដ្ឋអាមេរិកដែរ។
ស្ដីពីបញ្ហាកូរ៉េខាងជើង លោក Jens Stoltenberg ចាត់ទុកថា ការធ្វើ អន្តរាគមន៍ដោយយោធាប្រឆាំងកូរ៉េខាងជើងនឹងបង្កឡើងផលវិបាកដ៏ធ្ងន់ធ្ងរ ដោយហេតុនេះចាំបាច់ត្រូវជំរុញដំណោះស្រាយមួយតាមរយៈការចរចាប៉ុណ្ណោះ៕