|
NATO ពិនិត្យមើលការដាក់ពង្រាយកងទ័ពបន្ថែមនៅអាប់ហ្គានីស្ថាន (VNA) |
(VOVworld) – អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក Jens Stoltenberg កំពុងពិនិត្យមើលអំពីការដាក់ពង្រាយបន្ថែមកងទ័ពនៃ សម្ព័ន្ធភាពយោធានេះនៅអាប់ហ្គានីស្ថានក្នុងការខំប្រឹងប្រែងបង្កើនការជួយឧបត្ថម្ភកងទ័ពនៃប្រទេសនេះក្នុងការប្រយុទ្ធប្រឆាំងនឹងក្រុមឥស្លាមជ្រុលនិយម។ នាថ្ងៃទី ៣០ មេសា ឆ្លើយសម្ភាសនៃកាសែតអាល្លឺម៉ង់ Welt am Sonntag លោក Jens Stoltenberg បានឲ្យដឹងថា៖ NATO នឹងចេញសេចក្តីសម្រេចអំពីបញ្ហា ដាក់ពង្រាយបន្ថែមកងទ័ពនិងការអូសបន្លាយរយៈពេលដាក់ពង្រាយទ័ពនៅអាប់ហ្គានីស្ថាននាចុងខែមិថុនាខាងមុខ៕