|
NATO បញ្ចប់ជាផ្លូវការការប្រយុទ្ធប្រឆាំងនឹងភេវរកម្មនៅអាប់ហ្គានីស្ថាន (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៨ ធ្នូ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បាន រៀបចំពិធីបញ្ចប់ជាផ្លូវការការប្រយុទ្ធប្រឆាំងនឹងភេវរកម្មនៅអាប់ហ្គានីស្ថានដែល
បានអូសបន្លាយ ក្នុងរយៈពេល ១៣ ឆ្នាំ។ ថ្លែងមតិក្នុងពិធីនេះ មេបញ្ជាការកំលាំង
NATO ឧត្តមសេនីយ៍ John Campbell បានសម្តែងការពេញចិត្តចំពោះបណ្ដាសមិទ្ធិ
ផលដែល ទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាមតាលីបង់នៅអាប់ហ្គានីស្ថាន
ហើយ អះអាងថា៖ NATO នឹងជួយឧតប្ថម្ភប្រទេសអាប់ហ្គានីស្ថានអភិវឌ្ឍន៍រឹងមាំថែម
ទៀត និងនាំឲ្យប្រទេសជាសមាជិករបស់ NATO មានសុវត្ថភាពជាង។ ឧត្តមសេនីយ៍
Campbell ក៏បានទទួលស្គាល់ថា៖ ដំណើការប្រយុទ្ធប្រឆាំងនឹងភេវរកម្មនៅជួបការ
លំបាកជាច្រើន ប៉ុន្តែ នៅសម្តែងជំនឿជាក់ទៅលើជ័យជំនះចុងក្រោយ។ ចាប់ពីថ្ងៃទី
១ មករា ឆ្នាំ ២០១៥ កងកំលាំងជួយឧបត្ថម្ភរក្សារសន្តិសុខអន្តរជាតិ (ISAF) ប្រចាំនៅ អាប់ហ្គានីស្ថានដឹកនាំដោយអាមេរិកនឹងអនុវត្តភារកិច្ចហ្វឹកហាត់និងពិគ្រោះយោដល់ នៅប្រទេសនេះ៕