NATO បង្កើនកិច្ចសហប្រតិបតិ្តការជាមួយអ៊ីស្រាអ៊ែល

Chia sẻ
(VOVworld) - អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់
ទិកខាងជើង (NATO) លោក Jens Stoltenberg នាថ្ងៃទី
២១ មិថុនា បានឲ្យដឹងថា សម្ព័ន្ធភាពយោធានេះ
សន្យានឹងបង្កើនកិច្ចសហប្រតិបតិ្តការជាមួយអ៊ីស្រា
អ៊ែល។
NATO បង្កើនកិច្ចសហប្រតិបតិ្តការជាមួយអ៊ីស្រាអ៊ែល - ảnh 1
អគ្គលេខាធិការអង្គការ NATO លោក Jens Stoltenberg (ខាងស្ដាំ)និងប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Reuven Rivlin នៅសន្និសីទកាសែតបន្ទាប់ពីជំនួបចរចារនៅទីក្រុងព្រុចស៊ែល (រូបថត៖AFP/TTXVN)

(VOVworld) - អគ្គលេខាធិការអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) លោក
 Jens Stoltenberg នាថ្ងៃទី២១ មិថុនា បានឲ្យដឹងថា សម្ព័ន្ធភាពយោធានេះសន្យានឹង
បង្កើនកិច្ចសហប្រតិបតិ្តការជាមួយអ៊ីស្រាអ៊ែល។ថ្លែងមតិនៅជំនួបចរចារជាមួយ
ប្រធានាធិបតីអ៊ីស្រាអ៊ែលលោក Reuven Rivlin នៅទីស្នាក់ការ NATO នៅរាជធានី
ព្រុចស៊ែលរបស់ប៊ែលហ្សិក លោក Jens Stoltenberg បាន សង្កត់ធ្ងន់ថា ក្នុងអំឡុង២០
ឆ្នាំកន្លងទៅ អ៊ីស្រាអ៊ែលជាដៃគូសំខាន់របស់ NATO តាមរយៈកិច្ចសន្ទនាមេឌីទេ
រ៉ាណេ នៅពេលក្លាយទៅជាប្រទេសដំបូងនៃវេទិការ នេះដែលគាំទ្រកិច្ចព្រមព្រៀង
សន្តិសុខព័ត៌មានជាមួយ NATO កាលពីឆ្នាំ២០០១។នេះជាវេទិការតែមួយគត់
ដែលជួយសម្ព័ន្ធមិត្តរបស់ NATO តភ្ជាប់ជាមួយ ប្រទេសអារ៉ាប់និងអ៊ីស្រាអ៊ែល។
អគ្គលេខាធិការ NATO រូបនេះក៏បានអះអាងថា សម្ព័ន្ធភាពយោធានេះនិងអ៊ីស្រា
អ៊ែលកំពុងជំរុញកិច្ចសហប្រតិបតិ្តការនិង ឯកភាពលើការបង្កើតក្រុមបេសកកម្ម
អ៊ីស្រាអ៊ែលប្រចាំនៅ NATO៕

ប្រតិកម្មទៅវិញ