MPR តម្រូវឲ្យចិនគោរព UNCLOS ១៩៨២

Chia sẻ

(VOVWORLD) - លោក Bambang Soesatyo បានសង្កត់ធ្ងន់ ថា ការដែលចិនមិនគោរព UNCLOS ១៩៨២ បានបង្កឡើងភាពតានតឹងជាមួយ ឥណ្ឌូនេស៊ីនៅសមុទ្រ Natuna ក៏ដូចជាភាពតានតឹងជាមួយម៉ាឡេស៊ី ហ្វីលីពីននិងវៀត ណាមផងដែរ។ 

MPR តម្រូវឲ្យចិនគោរព UNCLOS ១៩៨២ - ảnh 1ប្រធានក្រុមប្រឹក្សាតំណាងប្រជាជនឥណ្ឌូនេស៊ី (MPR) លោក Bambang Soesatyo ចូលរួមជំនួបទ្វេភាគីជាមួយប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន លោក Wang Yang តាមប្រព័ន្ធវីដេអូ។ (រូបថត៖ MPR)
នៅថ្ងៃទី២៨ ខែកញ្ញា នៅក្នុងជំនួបទ្វេភាគីជាមួយប្រធានសភាប្រឹក្សានយោបាយ ប្រជាជនចិន លោក Wang Yang ប្រធានក្រុមប្រឹក្សាតំណាងប្រជាជនឥណ្ឌូនេស៊ី (MPR) លោក Bambang Soesatyo បានតម្រូវឲ្យចិនគោរពអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។ លោក Bambang Soesatyo បានសង្កត់ធ្ងន់ ថា ការដែលចិនមិនគោរព UNCLOS ១៩៨២ បានបង្កឡើងភាពតានតឹងជាមួយ ឥណ្ឌូនេស៊ីនៅសមុទ្រ Natuna ក៏ដូចជាភាពតានតឹងជាមួយម៉ាឡេស៊ី ហ្វីលីពីននិងវៀត ណាមផងដែរ។ ប្រការនេះនឹងដាក់ចេញទម្លាប់អាក្រក់នៅពេលអនាគត ក៏ដូចជាមាន លទ្ធភាពបណ្ដាលឲ្យភាពតានតឹងកើនឡើងក្នុងបរិបទដែលពិភពលោកទាំងមូលកំពុងខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជម្ងឺកូវីដ ១៩។ ឥណ្ឌូនេស៊ីបាន សង្កត់ធ្ងន់ទៅលើសារសំខាន់នៃការរក្សាសន្តិភាព និងស្ថិរភាពនៅតំបន់សមុទ្រខាង កើត និងសេរីភាពនាវាចរណ៍ក៏ដូចជាអាកាសចរណ៍ផងដែរ។ ហេតុដូច្នេះ ឥណ្ឌូនេស៊ី អំពាវនាវឲ្យភាគីទាំងអស់គោរពច្បាប់អន្តរជាតិ ជាពិសេសគឺ UNCLOS៕

ប្រតិកម្មទៅវិញ