(VOV)_ក្នុងជំនួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Lao Cai នាព្រឹកថ្ងៃទី២០ កញ្ញា នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung មានគោលបំណងថា៖ Lao Cai បន្តខំប្រឹងប្រែង ពង្រីកសក្ដានុភាព ឧត្តមភាពដើម្បីអភិវឌ្ឍន៍លឿនជាង ចីរ ភាពជាង ដំបូងគឺការពង្រីក ធ្វើអាជីវកម្មសក្ដានុភាព ឧត្តមភាពខាងសេវាកម្ម ទេសចរណ៍ ការផ្លាស់ប្តូរពាណិជ្ជកម្មជាមួយចិន…លៗ
ស្ដីពីការរៀបចំគំរោងផែនការ Lao Cai នាយករដ្ឋមន្ត្រី Nguyen Tan Dung បានចាត់ទុកថា៖ Lao Cai ត្រូវធ្វើល្អការងាររៀបចំគំរោងផែនការនៅ Sa Pa អាចជួល អ្នកពិគ្រោះយោបល់បរទេស ដើម្បីធ្វើអាជីវកម្មសក្ដានុភាព ឧត្តមភាពរបស់ Sa Pa អោយបានល្អបំផុត សំដៅអភិវឌ្ឍន៍ចីរភាព។
|
នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានទៅពិនិត្យមើលការអនុវត្តគំរោងការណ៍ផ្លូវខ្សែកាប Fansipan Sa Pa |
នាព្រឹកថ្ងៃនេះដែរ នៅស្រុក Sapa នាយករដ្ឋមន្ត្រី Nguyen Tan Dung ក៏បានទៅ ពិនិត្យមើលការអនុវត្តគំរោងការណ៍ផ្លូវខ្សែកាប Fansipan Sa Pa ផងដែរ៕