KOICA ជួយឧបត្ថម្ភក្រសួងសំណង់វៀតណាមកសាងគោលនយោបាយមេស្តីពីលំនោដ្ឋានសង្គម

Chia sẻ
(VOVWORLD) -នាថ្ងៃទី៨ខែកុម្ភៈ នៅទីក្រុងហាណូយ ក្រសួងសំណង់និងស្ថាប័នសហប្រតិបត្តិការ អន្តរជាតិកូរ៉េខាងត្បូង (KOICA) បានចុះហត្ថលេខាលើកំណត់ហេតុពិភាក្សា ស្តីពី គម្រោងការជួយឧបត្ថម្ភបច្ចេកទេសកសាងគោលនយោបាយមេលំនៅដ្ឋានសង្គមនៅ វៀតណាម ដំណាក់កាល២០២១- ២០៣០។
KOICA ជួយឧបត្ថម្ភក្រសួងសំណង់វៀតណាមកសាងគោលនយោបាយមេស្តីពីលំនោដ្ឋានសង្គម - ảnh 1KOICA នឹងជួយឧបត្ថម្ភក្រសួងសំណង់កសាងគម្រោងការមេស្តីេពីលំនៅដ្ឋានសង្គម (រូបថតៈ Thiên Trường) 

អញ្ជើញថ្លែងមតិក្នុងពិធី អនុរដ្ឋមន្ត្រីក្រសួងសំណង់ លោកស្រី Phan Thi My Linh បានឲ្យដឹងថា គម្រោងការនេះមានអត្ថន័យសំខាន់សម្រាប់កិច្ចការគ្រប់គ្រងរដ្ឋលើ វិស័យលំនៅដ្ឋានរបស់ក្រសួងសំណង់ ជាពិសេស ក្នុងបរិបទដែល ឆ្នាំ២០១៨នេះ ក្រសួងសំណង់និងធ្វើការពិនិត្យឡើងវិញនិងធ្វើវិសោធនកម្មច្បាប់លំនៅដ្ឋាននិងកសាង យុទ្ធសាស្ត្រអភិវឌ្ឍន៍លំនៅដ្ឋានសង្គមជាតិ ដំណាក់កាល២០១៨-២០២០។ ក្រសួង សង្ឃឹមថា ក្នុងក្របខ័ណ្ឌនៃគម្រោងការនេះ KOICA នឹងចែក រំលែកនូវបទពិសោធន៍ និងជួយឧបត្ថម្ភក្រសួងធ្វើវិសោធនកម្មច្បាប់លំនៅដ្ឋាននិងកសាងគោលនយោបាយ ស្តីពីលំនៅដ្ឋានផងដែរ។

        នាយកជាតិ KOICA លោក Kim Jin Oh បានឲ្យដឹងថា ពិធីចុះហត្ថលេខានេះ ជា កិច្ចចាប់ផ្តើមល្អរវាង KOICA ជាមួយក្រសួងសំណង់វៀតណាមក្នុងឆ្នាំ២០១៨ ព្រមទាំង សង្ឃឹមថា ភាគីទាំងពីរនឹងអនុវត្តន៍កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរថែមទៀតនា ពេលខាងមុខ៕

ប្រតិកម្មទៅវិញ