|
យុទ្ធជនកោះ Truong Sa Lon បានតុបតែងត្រៀមអំណរបុណ្យតេតប្រពៃណី (vietnamplus) |
Vovworld-នាយប់ថ្ងៃទី២៧មករា ខេត្ត Khanh Hoa បានរៀបចំជូនពរបុណ្យតេតប្រពៃណីកម្មាភិបាលយុទ្ធជននិងប្រជាជនស្រុកកោះ Truong Sa តាមរយៈស្ពានទូរទស្សន៍បន្តផ្ទាល់។ លោក Pham Van Hoa ប្រធានគណៈកម្មាធិការប្រជាជន
ទីរួមខេត្ត Truong Sa និងលោក Trinh Cong Ly ប្រធានគណៈកម្មាធិការប្រជាជនឃុំ
Sinh Ton បានឲ្យដឹងថា ដោយការយកចិត្តទុកដាក់ដ៏ជ្រាលជ្រៅរបស់ទូទាំងប្រទេស
និងកងទ័ពជើងទឹកវៀតណាម Truong Sa បន្តត្រូវបានវិនិយោគហេដ្ឋានរចនាសម្ព័ន្ធ
ឆ្លើយតបនឹងតម្រូវការការងារអនុវត្តភារកិច្ចរបស់កម្មាភិបាលយុទ្ធជន លើកកំពស់
ជីវភាពរស់នៅខាងសម្ភារនិងស្មារតីរបស់ប្រជាជន។ លេខាគណៈកម្មាធិការបក្ស
ខេត្ត Khanh Hoa លោក Le Thanh Quang បានជូនពរកម្មាភិបាលយុទ្ធជននិងប្រជាជន
ស្រុកកោះ Truong Sa ទទួលបុណ្យតេតប្រពៃណីឆ្នាំមមីឆស័ក២០១៤សប្បាយរីករាយ
សុភមង្គលនិងដណ្ដើមបានជ័យជំនះថ្មីក្នុងឆ្នាំ២០១៤៕