Kenya បិទទ្វារជំរុំជនភៀសខ្លួមធំបំផុតលើពិភពលោក

Chia sẻ

(VOVworld) – នាថ្ងៃទី ១១ ឧសភា រដ្ឋាភិបាល Kenya
បានប្រកាសសេចក្តីសម្រេចបិទទ្វារជំរុំជនភៀសខ្លួន
ធំបំផុតលើពិភពលោក Dadaab ដែលស្ថិតតាមបណ្តោយ
ខ្សែ ព្រំដែនរវាងប្រទេសនេះជាមួយ Somalia ដោយការ
ព្រួយបារម្ភអំពីស្ថានភាពសន្តិសុខ។ 

Kenya បិទទ្វារជំរុំជនភៀសខ្លួមធំបំផុតលើពិភពលោក - ảnh 1
Kenya បិទទ្វារជំរុំជនភៀសខ្លួមធំបំផុតលើពិភពលោក (Image: VNA)


(VOVworld) – នាថ្ងៃទី ១១ ឧសភា រដ្ឋាភិបាល Kenya បានប្រកាសសេចក្តីសម្រេច
បិទទ្វារជំរុំជនភៀសខ្លួនធំបំផុតលើពិភពលោក Dadaab ដែលស្ថិតតាមបណ្តោយខ្សែ
ព្រំដែនរវាងប្រទេសនេះជាមួយ Somalia ដោយការព្រួយបារម្ភអំពីស្ថានភាពសន្តិសុខ។
Kenya ក៏បានសន្យាផ្តល់ប្រាក់ចំនួន ១០ លានដុល្លាអាមេរិកដើម្បីឲ្យជនភៀសខ្លួន
វិលត្រឡប មកប្រទេសវិញ ឬ ទៅកាន់ប្រទេសទី ៣។​ ជនភៀសខ្លួនភាគច្រើនមកពី
Somalia។ រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ Kenya  លោក Joseph Ole Nkaissery នឹងបដិ
សេធអនុញ្ញាតឲ្យជនភៀស ខ្លួនៃបណ្ដាប្រទេសជិតខាង​ជាពិសេគឺ Somalia រស់នៅ
ជាបណ្តោះអាសន្ននៅបណ្ដាជំរុំជិត នឹងខ្សែព្រំដែនរវាងប្រទេសទាំងពីរដើម្បីរក្សា
វិធានការសន្តិភាពបន្ទាន់ ក្នុងកាលៈទេសៈ បណ្ដាសកម្មភាពភេរវកម្មនិងបទល្មើស
កំពុងមាននិន្នាការកើនឡើងនៅប្រទេសអាហ្វ្រិកខាង កើតនេះ។ ប៉ុន្តែ សេចក្តី
សម្រេចចិត្តរបស់ Kenya កំពុងប្រឈមមុខនឹងការព្រួយបារម្ភរ របស់ស្ថាប័នទទួល
បន្ទុកបញ្ហាអន្តោប្រវេសន៍របស់ អ.ស.ប. ហើយអង្គកានេះប្រមានថា៖ ការបិទទ្វារ
ជំរុំជនភៀសខ្លួន Dadaab បានរំលោភលើច្បាប់អន្តរជាតិអំពីសិទ្ធិមនុស្សនិងជន
ភៀសខ្លួន៕ 

ប្រតិកម្មទៅវិញ