ISសម្លាប់ចំណាប់ខ្មាំងជាជនអង់គ្លេស

Chia sẻ
(VOVworld)-នាយប់ថ្ងៃទី៣តុលា ក្រុមរដ្ឋអ៊ីស្លាមស្វ័យ
ប្រកាស (IS) បានបង្ហោះ ឡើងបណ្តាញអ៊ីធឺណែត
ខ្សែ Video ស្តីអំពីការសម្លាប់ Alan Henning ជាអ្នកបើកបរ 
ISសម្លាប់ចំណាប់ខ្មាំងជាជនអង់គ្លេស - ảnh 1
រូបថតក្នុងខ្សែ Video បញ្ចាំងថាលោក Alan Henning
ត្រូវ IS សម្លាប់ (រូបថតៈ AP)

(VOVworld)-នាយប់ថ្ងៃទី៣តុលា ក្រុមរដ្ឋអ៊ីស្លាមស្វ័យប្រកាស (IS) បានបង្ហោះ ឡើងបណ្តាញអ៊ីធឺណែតខ្សែ Video ស្តីអំពីការសម្លាប់ Alan Henning ជាអ្នកបើកបរ អង់គ្លេសចូលរួមក្រុមរថយន្តស្ម័គ្រចិត្តដឹកទំនិញជួយឧបត្ថម្ភឲ្យជនភៀសខ្លួននៅ
ស៊ីរី។​ប្រសិនបើខ្សែ Video នេះត្រូវបានបញ្ជាក់ថាពិតមែន មានន័យថា Alan Henning ជាចំណាប់ខ្មាំងទី៤របស់លោកខាងលិចត្រូវ IS ធ្វើសម្លាប់។

        ប្រតិកម្មចំពោះរឿងរ៉ាវពោលខាងលើ នាយករដ្ឋមន្ត្រីអង់គ្លេស លោក David
Cameron បានសង្កត់ធ្ងន់ថា ការសម្លាប់ដ៏ឃោឃៅនេះ សឲ្យឃើញអំពើព្រៃផ្សៃ
ដល់កម្រិតណា។ ក្នុងថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក​ Barak Obama បានបរិហារការសម្លាប់ចំណាប់ខ្មាំង Alan Henning ព្រមទាំងអះអាងថា អាមេរិក
នឹងនាំយក ជនទទួលខុសត្រូវចំពោះមុខច្បាប់។

        ក្នុងកាយវិការ១សំដៅបង្កើនកម្លាំងរបស់សម្ព័ន្ធភាពអន្តរជាតិ ប្រឆាំងពួក
 ឧទ្ទាម IS ហូឡង់និងកាណាដា កំពុងពិនិត្យលើការបញ្ចូនយន្តហោះចូលរួមការ វាយប្រហាតាមជើងអាកាសទៅលើគោលដៅរបស់ IS នៅអ៊ីរ៉ាក់ផងដែរ៕

ប្រតិកម្មទៅវិញ