ISG ២០១៩៖ បង្កើនសមត្ថភាពកែច្នៃនិងការទាក់ទង់ផ្ទាល់ជាមួយទីផ្សារសម្រាប់ផលិតផលកសិផលវៀតណាម

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៥ ធ្នូ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅ សន្និសីទពេញអង្គនៃកម្មវិធីជំនួយអន្តរ ជាតិ (ISG) ឆ្នាំ ២០១៩ ក្រោមប្រធានបទ “ការអភិវឌ្ឍតំបន់វត្ថុធាតុដើមប្រកបដោយចីរភាព បង្កើនសមត្ថភាពកែច្នៃនិងទាក់ទងផ្ទាល់ជាមួយទីផ្សារសម្រាប់ផលិត ផលកសិផលរបស់វៀតណាម”។ 
ISG ២០១៩៖ បង្កើនសមត្ថភាពកែច្នៃនិងការទាក់ទង់ផ្ទាល់ជាមួយទីផ្សារសម្រាប់ផលិតផលកសិផលវៀតណាម - ảnh 1 ទិដ្ឋភាពនៃសន្និសីទ

បទអន្តរាគមន៍ដែលបានបង្ហាញនៅសន្និសីទ្ធគឺបាននាំចេញនូវអនុសាសន៍ គោលនយោបាយនិងដំណោះស្រាយដើម្បីលុបបំបាត់ការលំបាក សម្រាប់អភិវឌ្ឍតំបន់វត្ថុធាតុដើមប្រកបដោយចីរភាព ក៏ដូចជាលើកកម្ពស់សមិត្ថភាពកែច្នៃនិងការទាក់ ទងផ្ទាល់ជាមួយទីផ្សារសម្រាប់ផលិតផលកសិផលរបស់វៀតណាម។ ថ្លែងនៅក្នុងពិធីនេះលោករដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ Nguyen Xuan Cuong បានលើកឡើង ថា៖ “ការធ្វើសមាហរណកម្មសកលយ៉ាងទូលំទូលាយ គឺជាគោលនយោបាយត្រឹមត្រូវ និងវិជ្ជមាន។ យ៉ាងណាមិញ នៅដំណាក់កាលដំបូង យើងត្រូវទទួលយកការប្រកួតជាទូទៅ និងបញ្ហាប្រឈមទូទៅ ដែលចំណុចចាប់ផ្តើមនៃសេដ្ឋកិច្ចរបស់យើងមិនទាន់ខ្លាំងឡើយ រួមទាំងសមត្ថភាពវិទ្យាសាស្ត្រ សក្តានុពលសេដ្ឋកិច្ចនិងការយល់ដឹងទូទៅ។ ហេតុដូច្នេះ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំង ៣ នេះ គឺគ្មានវិធីណាផ្សេងទៀត ក្រៅពីការដែលវៀត ណាមត្រូវបន្តផ្តោតលើការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចកសិកម្មឡើងវិញ ក្នុងនោះមានទាំងការរៀបចំរចនាសម្ព័ន្ធកសិកម្ម ដោយឆ្ពោះទៅរកផលិតកម្មប្រមូលផ្តុំ។ ម្យ៉ាងវិញទៀត ចាំបាច់ត្រូវបន្តឆ្លៀតយកអត្ថប្រយោជន៍ ពីកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសនានា អង្គការនិងស្ថាប័នហិរញ្ញវត្ថុទៀតផង”។

ថ្លែងមតិក្នុងកិច្ចប្រជុំ នាយកធនាគារពិភពលោកប្រចាំនៅវៀតណាម លោក Ousmane Dione បានវាយតម្លៃថា វៀតណាមចាំចាច់ត្រូវខិតខំប្រឹងប្រែងថែមទៀត ដើម្បីកែលម្អសមិត្ថភាពនៃការប្រកួតប្រជែងរបស់ខ្លួន ដោយផ្អែកលើប្រសិទ្ធភាពនៃមុខទំនិញមានតម្លៃខ្ពស់៕

ប្រតិកម្មទៅវិញ