IS សម្លាប់ពលរដ្ឋជាង១១៦០០នាក់និងការប្រហារជីវិតចំនួន១៦៥នៅអ៊ីរ៉ាក់

Chia sẻ
(VOVworld) - អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស(IS) បាន
ប្រព្រឹត្ត អំពីឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ដោយបាន
សម្លាប់ពលរដ្ឋជាង១១៦០០នាក់និង បណ្ដាលឲ្យ
ពលរដ្ឋ២១៧០០នាក់ទៀតរងរបួសនៅអ៊ីរ៉ាក់ ក្នុង
រយៈពេលចាប់ពីថ្ងៃ ទី១ មករាដល់ទី១០ ធ្នូ ឆ្នាំ២០១៤។
IS សម្លាប់ពលរដ្ឋជាង១១៦០០នាក់និងការប្រហារជីវិតចំនួន១៦៥នៅអ៊ីរ៉ាក់ - ảnh 1
អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស(IS) (រូបថត៖AP)

(VOVworld) - នាថ្ងៃទី២៤ កុម្ភៈ មជ្ឈមណ្ឌលព័ត៏មានរបស់អ.ស.បប្រចាំនៅ Tehranរបស់អ៊ីរ៉ង់បានឲ្យដឹងថា អង្គការរដ្ឋអ៊ីស្លាមស្វ័យប្រកាស(IS) បានប្រព្រឹត្តអំពីឧក្រិដ្ឋ
កម្មប្រល័យពូជសាសន៍ ដោយបានសម្លាប់ពលរដ្ឋជាង១១៦០០នាក់និង បណ្ដាល
ឲ្យពលរដ្ឋ២១៧០០នាក់ទៀតរងរបួសនៅអ៊ីរ៉ាក់ ក្នុងរយៈពេលចាប់ពីថ្ងៃ ទី១ មករា
ដល់ទី១០ ធ្នូ ឆ្នាំ២០១៤។ក្នុងរបាយការណ៍ជាប្រចាំរបស់ខ្លួន ស្ថាប័ន របស់អ.ស.ប ក៏បានឲ្យដឹងថែមទៀតថា មានយ៉ាងហោចណាស់ការប្រហារជីវិត ចំនួន១៦៥
ករណី ត្រូវបានបានអនុវត្តដោយអ្វីហៅថាតុលាការនៅបណ្ដាតំបន់ស្ថិត ក្រោម
ការកាន់កាប់របស់ IS ក្នុងរយៈពេលពោលខាងលើ។របាយការណ៍នេះ ក៏បាន
ប្រកាសឯកសារនានាស្ដីពីការរំលោភសិទ្ធិមនុស្សរបស់ IS នៅអ៊ីរ៉ាក់ ដូចជាការ
សម្លាប់រង្គាលជនស៊ីវិល ចាប់ជំរិត ជួញដូរស្ត្រី កុមារជាដើម៕

ប្រតិកម្មទៅវិញ