កងទ័ពស៊ីរីបាញ់កាំភ្លើងធំទៅលើគោលដៅ IS នៅទីរួមខេត្ត Maskana កាលពីថ្ងៃទី១៦ ឧសភា (រូបថត៖AFP/TTXVN) |
(VOVworld) - អង្គការឃ្លាំមើលសិទ្ធិមនុស្សនៅស៊ីរី (SOHR) បានឲ្យដឹងថា នាថ្ងៃ ទី៤ មិថុនា កងទ័ពស៊ីរីនិងកម្លាំងសម្ព័ន្ធមិត្តបានដណ្ដើមយកវិញនូវការកាន់កាប់ ទីរួមខេត្ត Maskanah ជាកំពែងចុងក្រោយរបស់អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យ ប្រកាសនៅខេត្ត Aleppo ប៉ែកខាងជើងប្រទេសនេះ។នេះជាជ័យជំនះថ្មីបំផុតក្នុង ជោគជ័យរបស់កងទ័ពស៊ីរីនិងកម្លាំងសម្ព័ន្ធមិត្តសំដៅលុបបំបាត់វត្តមានរបស់ IS នៅ Aleppo។ដោយការរំដោះទីរួមខេត្ត Maskana នោះ កងទ័ពរដ្ឋាភិបាលអាច ឈានចូលខេត្ត Raqqa៕