IS បញ្ជាក់លើការទទួលខុសត្រូវនៃការវាយប្រហារដោយគ្រាប់បែកនៅព្រះវិហារអ៊ីស្លាមនៅប៉ាគីស្ថាន

Chia sẻ
(VOVworld) - តាមមន្ទីរមហាផ្ទៃខេត្ត Balochistan ថា
បរិមាណ អ្នកស្លាប់ក្នុងការវាយប្រហារដោយគ្រាប់
បែកនៅព្រះវិហារអ៊ីស្លាម Shah Noorani នៅប៉ែកខាង
ត្បូងប៉ាគីស្ថានកាលពីថ្ងៃទី១២ វិច្ចិកា បានឡើងដល់
៥២នាក់។
IS បញ្ជាក់លើការទទួលខុសត្រូវនៃការវាយប្រហារដោយគ្រាប់បែកនៅព្រះវិហារអ៊ីស្លាមនៅប៉ាគីស្ថាន - ảnh 1
បញ្ជូនជនរងគ្រោះមួយនាក់ក្នុងការវាយប្រហារនេះទៅមន្ទីរពេទ្យ​ (រូបថត៖AP)

(VOVworld) - តាមមន្ទីរមហាផ្ទៃខេត្ត Balochistan ថា បរិមាណ អ្នកស្លាប់ក្នុងការ
វាយប្រហារដោយគ្រាប់បែកនៅព្រះវិហារអ៊ីស្លាម Shah Noorani នៅប៉ែកខាងត្បូង
ប៉ាគីស្ថានកាលពីថ្ងៃទី១២ វិច្ចិកា បានឡើងដល់៥២នាក់។ក្រៅពីនោះ​ មានមនុស្ស
ជាង១រយនាក់ទៀតត្រូវរងរបួស។អង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាស បានបញ្ជាក់
លើការទទួលខុសត្រូវអំពីករណីវាយប្រហារនេះ ក៏ដូចជាករណីវាយ ប្រហារទៅលើ
វិទ្យាស្ថានប៉ូលីសមួយនៅខេត្តនេះកាលពីខែមុនដែលបណ្ដាលឲ្យមនុស្សប្រមាណ
៦០នាក់ស្លាប់។នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Nawaz Sharif បានថ្កោលទោសការ
វាយប្រហារនេះ ហើយប្រកាសថា នឹងកំទេចក្រុមឧទ្ទាម ទាំងអស់ដែលកំពុងធ្វើ
សកម្មភាពនៅតំបន់នេះ៕

ប្រតិកម្មទៅវិញ