|
ប៉ូលីសរុស្ស៊ីនៅកន្លែងកើតហេតុការវាយប្រហារ (រូបថត៖Sputnik) |
(VOVworld) - ក្រុមរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនាថ្ងៃទី១៨ សីហាទទួលស្គាល់
ថា បានអនុវត្តន៍ការវាយប្រហារលើប៉ូស្តិ៍ប៉ូលីសនៅជាយរដ្ឋធានីម៉ូស្គូរបស់រុស្ស៊ី មួយ
ថ្ងៃមុននោះ ដែលក្នុងនោះអ្នកវាយប្រហារទាំងពីរនាក់ត្រូវបានសម្លាប់។ទីភ្នាក់ងារ
សារព័ត៌មាន Amaq ដែលមានទំនាក់ទំនងជាមួយ IS បាននាំចេញសេចក្ដីប្រកាស
ពោលខាងលើ ដោយលើកច្បាស់ថា ខ្មាន់កាំភ្លើង២នាក់របស់ IS បានវាយប្រហារ
លើប៉ូលីសរុស្ស៊ីនៅតំបន់ Balashikha ប៉ែកខាងកើតក្រុងម៉ូស្គូ។
មុននោះ សារព័ត៌មានរុស្ស៊ីបានផ្សាយថា មនុស្សយ៉ាងហោចណាស់៤នាក់ត្រូវ
ស្លាប់និងរងរបួសក្នុងការវាយប្រហារតម្រង់ទៅលើប៉ូស្តិ៍ប៉ូលីសនៅតំបន់
Shchelkovo។អ្នកនាំពាក្យក្រសួងមហាផ្ទៃរុស្ស៊ីលោកស្រី Iriana Volk បានឲ្យដឹងថា
បុរស២នាក់មានដើមកំណើតអាស៊ីភាគកណ្ដាល បានប្រើកាំភ្លើងនិងពូថៅ វាយ
ប្រហារលើប៉ូស្តិ៍ប៉ូលីសរបស់ស្ថាប័នពិនិត្យចរាចរណ៍នៅផ្លូវហាយវៃ Shchelkovo
បណ្ដាលឲ្យប៉ូលីស២នាក់រងរបួស។អ្នកវាយប្រហារទាំងពីរនាក់ ពោលខាងលើ
ត្រូវបានសម្លាប់បន្ទាប់នោះ៕