IS ទទួលស្គាល់ដំណើរការវាយប្រហារភេរវកម្មនៅទីក្រុង New York

Chia sẻ
(VOVWORLD) - នាថ្ងៃទី ២ វិច្ឆិកា អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលស្គាល់ ឈរនៅខាងក្រោយការវាយប្រហារភេរវកម្មដោយរថយន្តនៅខ័ណ្ឌ Mahattan ទីក្រុង New York អាមេរិកនាថ្ងៃទី ៣១ តុលា កន្លងទៅ ដែលធ្វើឲ្យមនុស្សចំនួន ៨ នាក់ត្រូវ ស្លាប់និងមនុស្សច្រើននាក់ទៀតរងរបួស។
IS ទទួលស្គាល់ដំណើរការវាយប្រហារភេរវកម្មនៅទីក្រុង New York  - ảnh 1 IS ទទួលស្គាល់ដំណើរការវាយប្រហារភេរវកម្មនៅទីក្រុង New York 

(VOVworld) – នាថ្ងៃទី ២ វិច្ឆិកា អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បានទទួលស្គាល់ ឈរនៅខាងក្រោយការវាយប្រហារភេរវកម្មដោយរថយន្តនៅខ័ណ្ឌ Mahattan ទីក្រុង New York អាមេរិកនាថ្ងៃទី ៣១ តុលា កន្លងទៅ ដែលធ្វើឲ្យមនុស្សចំនួន ៨ នាក់ត្រូវ ស្លាប់និងមនុស្សច្រើននាក់ទៀតរងរបួស។ លើកាសែតតាមភាសាអារ៉ាប់របស់ IS Al-Naba អង្គការនេះបានឲ្យដឹងថា៖ មុខសញ្ញាដែលបានអនុវត្តការវាយប្រហារភេរវកម្ម ពោលខាងលើគឺទាហានមួយរូបរបស់ពួកគេ។ ប៉ុន្តែ អង្គការនេះមិននាំចេញភស្តុតាង ជាក់ស្តែងទេ។ នាថ្ងៃដដែល លើគេហទំព័រលើបណ្តាញសង្គម Twitter ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា៖ មេគំនិត Sayfullo Saipov ប្រជាពលរដ្ឋ Uzbekistan ត្រូវកាត់ទោសដោយការប្រហារជីវិត៕ 

ប្រតិកម្មទៅវិញ