IS ទទួលស្គាល់ដំណើរការវាយប្រហារដោយកាំបិតនៅទីក្រុង Marseille បារាំង

Chia sẻ
(VOVWORLD) - នាថ្ងៃទី ១ តុលា អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បានឡើងសម្លេង ទទួលស្គាលដំណើរការវាយប្រហារដោយកាំបិតដែលធ្វើឲ្យនារីចំនួន ២ នាក់ត្រូវស្លាប់ នៅទីក្រុង Marseille របស់បារាំង។ 
IS ទទួលស្គាល់ដំណើរការវាយប្រហារដោយកាំបិតនៅទីក្រុង Marseille បារាំង - ảnh 1 IS ទទួលស្គាល់ដំណើរការវាយប្រហារដោយកាំបិតនៅទីក្រុង Marseille បារាំង

(VOVworld) – នាថ្ងៃទី ១ តុលា អង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បានឡើងសម្លេង ទទួលស្គាលដំណើរការវាយប្រហារដោយកាំបិតដែលធ្វើឲ្យនារីចំនួន ២ នាក់ត្រូវស្លាប់ នៅទីក្រុង Marseille របស់បារាំង។ អង្គការឃ្លាំមើល SITE បានដកស្រងព័ត៌មានតាម ភាសាអារ៉ាប់មូយដែលបណ្តាញផ្សព្វផ្សាយ Amaq របស់ IS បានឲ្យដឹងថា៖ ជនដៃដល់ នៃការវាយប្រហារដោយកាំបិតនៅទីក្រុង Marseille គឺទាហាននៃអង្គការភេរវកម្មនេះ។ នាថ្ងៃដដែល រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Gerard Collomb បានចាត់ទុកថា៖ ការវាយប្រហារពោលខាងលើមានចរិតលក្ខណៈភេវរកម្ម ប៉ុន្តែ នាពេលនេះ មជ្ឈដ្ឋាន មន្ត្រីបារាំងមិនអាចទទួលស្គាល់ជាផ្លូវការអំពីរឿងហេតុនេះឡើយ។ អភិបាលទីក្រុង Marseille  លោក Jean Claude Gaudin និងកំលាំងប៉ូលីសបារាំងក៏បានចាត់ទុកនេះគឺ ជាការវាយប្រហារភេរវកម្ម៕ 

ប្រតិកម្មទៅវិញ