IOC លើកលក្ខខណ្ឌបន្ថែមទៀត​សម្រាប់ប្រទេសដែលចង់​ធ្វើជាម្ចាស់ផ្ទះ​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក

Chia sẻ
(VOVWORLD) - គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) កាលពីថ្ងៃទី ១៥ ខែតុលា បានលើកឡើងលក្ខខណ្ឌបន្ថែមទៀតសម្រាប់ប្រទេសដែលចង់ធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ដោយនិយាយថា ប្រទេសដែល "ធ្វើនយោបាយនីយកម្មកីឡា" នឹងពិបាកយកឈ្នះសិទ្ធិធ្វើជាម្ចាស់ផ្ទះអូឡាំពិក។
 IOC លើកលក្ខខណ្ឌបន្ថែមទៀត​សម្រាប់ប្រទេសដែលចង់​ធ្វើជាម្ចាស់ផ្ទះ​​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក - ảnh 1និមិត្តសញ្ញាអូឡាំពិកនៅពហុកីឡដ្ឋានក្នុងទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២២។ រូបថត៖ THX/TTXVN

ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ IOC ដែលបានប្រព្រឹត្តិទៅនៅទីក្រុងបុមបៃ ប្រទេសឥណ្ឌា អ្នកស្រី Kolinda Grabar-Kitarović សមាជីលារ IOC និងជាអតីតប្រធានាធិបតីក្រូអាស៊ី បានឲ្យដឹងថា អង្គការនេះបានចាត់ទុក"ការធ្វើនយោបាយលើកីឡាកាន់តែកើនឡើង" គឺជាបញ្ហាគួរឲ្យកត់សម្គាល់នៅក្នុងរបាយការណ៍ធ្វើបច្ចុប្បន្នភាពដែលផ្ញើទៅមេដឹកនាំកីឡាពិភពលោកអំពីប្រទេសដែលមានបំណងចង់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិកនាពេលអនាគត។ លោកស្រីបានបញ្ជាក់ថា ការសម្រេចចិត្តស្តីពីប្រទេសម្ចាស់ផ្ទះអូឡាំពិកឆ្នាំ២០៣៦ នឹងមិនត្រូវបានធ្វើឡើងមុនឆ្នាំ២០២៦ ឬ២០២៧ឡើយ។

មុននោះ IOC បានដាក់ចេញនូវដំណើរការជ្រើសរើសថ្មី ដើម្បីចៀសវាងបណ្តាប្រទេសធ្វើយុទ្ធនាការទាក់ទាញសំឡេងឆ្នោត។ តាមនោះ ប្រទេសដែលចង់ធ្វើជាម្ចាស់ផ្ទះកីឡាអូឡាំពិក ហើយមានសក្ដានុពលក្លាយជាប្រទេសម្ចាស់ផ្ទះនឹងធ្វើការដោយសម្ងាត់ជាមួយ IOC។ អូស្ត្រាលីគឺជាប្រទេសដំបូងគេដែលត្រូវបានជ្រើសរើសតាមវិធីបែបនេះ ហើយក្លាយជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អូឡាំពិកឆ្នាំ ២០៣២ ដែលនឹងប្រព្រឹត្តិទៅនៅទីក្រុង Brisbane ៕

ប្រតិកម្មទៅវិញ