កុមារអាហ្វ្រិកជាច្រើនត្រូវការជំនួយស្បៀងអាហារ។ (រូបថត៖ The New Humanitarian) |
យោងតាម IMF មូលហេតុចម្បងនៃអតិផរណាតម្លៃស្បៀងអាហារលើពិភពលោក ជាពិសេសតម្លៃគ្រាប់ធញ្ញជាតិ គឺដោយសារតែផលប៉ះពាល់នៃវិបត្តិនៅអ៊ុយក្រែន។ ការរឹតត្បិតលើការនាំចេញនៅប្រទេសមួយចំនួន បានធ្វើឱ្យតម្លៃស្បៀងអាហារពិភព លោកកើនឡើង បើទោះបីជាការរឹតត្បិតមួយចំនួនបានអស់សុពលភាពនាពេលថ្មីៗ នេះក៏ដោយ។ ដោយសារថាមពល និងអាហារជាទំនិញចាំបាច់ មានផលិតផលជំនួស តិចតួច ដូច្នេះហើយតម្លៃកើនឡើងបានបង្កឱ្យមានការលំបាកជាច្រើនដល់គ្រួសារ នានា។ IMF មានការព្រួយបារម្ភថា ស្ថានភាពបច្ចុប្បន្ននេះគំរាមកំហែងមិនត្រឹមតែសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងស្ថិរភាពសង្គមផងដែរ។
យោងតាម IMF ជំងឺរាតត្បាតកូវីដ-១៩ ទើបតែបានធូរស្រាល ហើយនៅតែមាន ហានិភ័យ ខណៈដែលការកើនឡើងនៃតម្លៃស្បៀងអាហារ និងថាមពល គឺជាកត្តានាំ ឱ្យមានការព្យាករណ៍ថា អស្ថិរភាពអាចកើតឡើង។ IMF បានសង្កត់ធ្ងន់ថា ការបន្ធូរ បន្ថយរបាំងខាងភស្តុភារកម្ម ជាពិសេសរបាំងដែលបង្កើតឡើងដោយផលប៉ះពាល់ នៃវិបត្តិនៅអ៊ុយក្រែន នឹងរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមខាងលើ៕