IMF វាយតម្លៃខ្ពស់ចំពោះវិធានការរបស់វៀតណាមក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩

Chia sẻ

(VOVWORLD) - នេះគឺជាខ្លឹមសារសំខាន់មួយនៃសេចក្តីប្រកាសព័ត៌មានដោយការិយាល័យអាស៊ី-ប៉ាស៊ីហ្វិករបស់ IMF នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាំចេញបន្ទាប់ពីមានការពិគ្រោះយោបល់ប្រចាំឆ្នាំនាពេលថ្មីៗនេះរវាងក្រុមប្រឹក្សាប្រតិបត្តិ IMF និងរដ្ឋាភិបាលវៀតណាម។

IMF វាយតម្លៃខ្ពស់ចំពោះវិធានការរបស់វៀតណាមក្នុងការកាត់បន្ថយផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ - ảnh 1សកម្មភាពនាំចូល និងនាំចេញតាមរយៈកំពង់ផែ Hai Phong (រូបថតឯកសារ៖ An Dang/TTXVN)

ក្រុមប្រឹក្សាប្រតិបត្តិនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានវាយតម្លៃខ្ពស់ចំពោះការដែលអាជ្ញាធរៀត ណាមបានអនុម័តលើគោលនយោ បាយមួយចំនួនដើម្បីកាត់បន្ថយ ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីដ ១៩ ខណៈពេលដែលនៅរក្សាបានជោគជ័យនូវស្ថិរភាពថវិកា សមត្ថភាពសងបំណុលអន្តរជាតិ និងស្ថិរភាពហិរញ្ញវត្ថុ ព្រមទាំងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងដ៏គួរឱ្យចាប់អារម្មណ៍។ នេះគឺជាខ្លឹមសារ សំខាន់មួយនៃសេចក្តីប្រកាសព័ត៌មានដោយការិយាល័យអាស៊ី-ប៉ាស៊ីហ្វិករបស់ IMF នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាំចេញបន្ទាប់ពីមានការពិគ្រោះយោបល់ប្រចាំឆ្នាំនាពេលថ្មីៗនេះរវាងក្រុមប្រឹក្សាប្រតិបត្តិ IMF និងរដ្ឋាភិបាលវៀតណាម។

យោងតាមក្រុមប្រឹក្សាប្រតិបត្តិរបស់ IMF សេដ្ឋកិច្ចវៀតណាមកំពុងរក្សាបាននូវសន្ទុះងើបឡើងវិញ ជាមួយ នឹងការលក់រាយ ផលិតកម្មឧស្សាហកម្ម និងចំនួនសហគ្រាសដែលទើបបង្កើតថ្មីសុទ្ធតែបានកើនឡើង។ IMF ព្យាករថា សេដ្ឋកិច្ចវៀតណាមនឹងសម្រេចបាននូវអត្រាកំណើន GDP ពិតប្រាកដ ៦% ក្នុងឆ្នាំ២០២២ និង ៧.២% ក្នុងឆ្នាំ២០២៣ ក្នុងបរិបទសកម្មភាពប្រក្រីភាពនៅតែបន្ត ហើយវៀតណាមអនុវត្តន៍កម្មវិធីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច៕

ប្រតិកម្មទៅវិញ