IMF លើកកំពស់កំណើនពិភពលោកទាំងមូលក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ |
(VOVworld) – នាថ្ងៃទី ២២ មករា មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) បានផ្លាស់ប្តូរការ ព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចពិភពលោកនៃឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ ហើយចាត់ ទុកថា៖ ផែនការកាត់បន្ថយពន្ធដែលត្រូវបានសង្ឃឹមនឹងជំរុញការវិនិយោគចូលក្នុង ខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោកនេះក៏ដូចជាជួយបណ្ដាដៃគូពាណិជ្ជកម្មធំៗរបស់ អាមេរិក។ តាមនោះ កំណើនសេដ្ឋកិច្ចសកលនឹងទទួលបាន ៣% ក្នុងឆ្នាំ ២០១៨ និងឆ្នាំ ២០១៩ កើនឡើង ០,២% បើប្រៀបនឹងការព្យាករណ៍ដែលត្រូវបានបច្ចុប្បន្នកម្ម នាខែតុលាឆ្នាំ ២០១៧ កន្លងទៅ។ ប៉ុន្តែ ក្នុងរបាយការណ៍បច្ចុប្បន្នកម្មអំពីយថាទស្សន៍ សេដ្ឋកិច្ចសកល IMF ព្រមានថា៖ កំណើនរបស់អាមេរិកអាចចាប់ផ្តើមចុះខ្សោយក្រោយឆ្នាំ ២០២២ ដោយវិធានការណ៍ជំរុញចំណាយបណ្តោះអាសន្នដែលត្រូវបាននាំ ចេញអាស្រ័យដោយគោលនយោបាយកាត់បន្ថយពន្ធអស់សុពលភាព។ តាមអ្នកសេដ្ឋកិច្ចជួរមុខរបស់ IMF លោក Maurice Obssfeld បានឲ្យដឹងថា៖ បណ្ដាវិធានការ ទាំងនេះអាចបង្កើឪនភាពគណនីចរន្តប្រាក់ដុល្លានឹងកើនតំលៃដែលនឹងជះឥទ្ធិពលទៅលើប្រភពទុនវិនិយោគអន្តរជាតិ។ IMF បញ្ជាក់ថា៖ បណ្ដាខឿនសេដ្ឋកិច្ច សកលកំពុងស្តារឡើងវិញខ្លាំងក្លាជាងបើប្រៀបនឹងការព្យាករណ៍។ ប្រការនេះ អាស្រ័យដោយផែនការកាត់បន្ថយពន្ធរបស់អាមេរិក៕