សកម្មភាពជួយសម្រួលពលករដោយសារជំងឺរាតត្បាតCOVID – 19 (រូបថត៖ TTXVN) |
យោងតាមការសិក្សាស្រាវជ្រាវ ដែលបានប្រកាសនាថ្ងៃទី ៣០ ខែមិថុនារបស់ អង្គការពលកម្មអន្តរជាតិ (ILO) នៃអង្គការសហប្រជាជាតិបានឲ្យដឹងថា៖ វិបត្តិជំងឺ COVID – 19 បានបណ្តាលឱ្យមានការខូចខាតយ៉ាងដំណំដល់ទីផ្សារការងារ បើប្រៀបធៀបទៅនឹងការព្យាករណ៍។
អង្គការ ILO បានប៉ាន់ស្មានថា គិតត្រឹមពាក់កណ្តាលឆ្នាំ ២០២០ នេះ ចំនួនម៉ោងធ្វើការនៅពិភពលោកបាន ធ្លាក់ចុះ ១៤ % បើប្រៀបធៀបទៅនឹងខែធ្នូ នាឆ្នាំទៅមិញ។ តួរលេខនេះខ្ពស់ជាងទ្វេដង បើប្រៀបធៀបទៅនឹងការព្យាកររបស់ ILO ដែលបាននាំចេញកាលពីខែសីហា និងខែឧសភា។
យោងតាម ILO បានឲ្យដឹងថា៖ មានពលករចំនួន៩៣% នៅលើពិភពលោកបានរស់នៅប្រទេសនានា ដែលកំពុងរងផលប៉ះពាល់ ដោយសារវិធានការធ្វើចត្តាឡីស័ក និងបិទដំណើរការសេដ្ឋកិច្ច ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID – 19 ផងដែរ៕