ILO វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភរដ្ឋាភិបាល និយោជកនិង និយោជិក

Chia sẻ
(VOVWORLD) - លោក Chang Hee Lee ចាត់ទុកថា ក្នុងបរិបទនាបច្ចុប្បន្ន ការងារ ចាំបាច់នោះគឺបន្ធូរបន្ថយផលប៉ះពាល់ដ៏អវិជ្ជមាននៃជំងឺឆ្លងនេះទៅលើសហគ្រាស ការងារធ្វើនិងប្រាក់ចំណូលរបស់ពលករ រួមទាំងតំបន់សេដ្ឋកិច្ចមិន មែនផ្លូវការទៀតផង។ 
ILO វៀតណាមត្រៀមខ្លួនជាស្រេចជួយឧបត្ថម្ភរដ្ឋាភិបាល និយោជកនិង និយោជិក - ảnh 1 នាយកអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំវៀត ណាម លោក Chang Hee Lee (រូបថត៖ TTXVN)

វាយតម្លៃចំពោះការងារប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង Covid-19 នៅវៀតណាម នាយកអង្គការពលកម្មអន្តរជាតិ (ILO) ប្រចាំវៀត ណាម លោក Chang Hee Lee បានឲ្យដឹងថា វៀតណាមបានអនុវត្តយ៉ាងល្អប្រពៃនូវការ ងាររាំងស្កាត់ Covid-19។ ការប្ដេជ្ញាចិត្តនោះត្រូវបានបង្ហាញយ៉ាងច្បាស់តាម រយៈសាររបស់នាយករដ្ឋមន្រ្តីដែលថា រដ្ឋាភិបាលទទួលយកការខូចខាត ខាងសេដ្ឋកិច្ចដើម្បីការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជន។

        លោក Chang Hee Lee ចាត់ទុកថា ក្នុងបរិបទនាបច្ចុប្បន្ន ការងារ ចាំបាច់នោះគឺបន្ធូរបន្ថយផលប៉ះពាល់ដ៏អវិជ្ជមាននៃជំងឺឆ្លងនេះទៅលើសហគ្រាស ការងារធ្វើនិងប្រាក់ចំណូលរបស់ពលករ រួមទាំងតំបន់សេដ្ឋកិច្ចមិន មែនផ្លូវការទៀតផង។ លោកបានអះអាងថា ILO វៀតណាមត្រៀមខ្លួនជា ស្រេចជួយឧបត្ថម្ភដល់រដ្ឋាភិបាល និយោជកនិងនិយោជិកវៀតណាមក្នុង គ្រានៃវិបត្តិសកលលោកទាំងខាងសុខភាព ទីផ្សារពលកម្មក៏ដូចជា សេដ្ឋកិច្ចនាបច្ចុប្បន្ន៕

ប្រតិកម្មទៅវិញ