សន្និសីទត្រីភាគីមួយនៅទីក្រុង Khartoum ប្រទេសស៊ូដង់។ រូបថត៖ AFP/VNA |
ថ្លែងសុន្ទរកថានៅចំពោះមុខមហាសន្និបាតប្រចាំឆ្នាំលើកទី១៤ នៃប្រមុខរដ្ឋនិងរដ្ឋាភិបាល IGAD នៅសាធារណរដ្ឋ Djibouti លោក Gebeyehu បានមានប្រសាសន៍ថា៖ IGAD មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះអំពើហិង្សានៅក្នុងប្រទេសស៊ូដង់។ ជម្លោះដែលកំពុងកើតមានឡើងនៅក្នុងប្រទេសស៊ូដង់បានបង្កឱ្យមានការឈឺចាប់ ខណៈដែលមនុស្សរាប់រយនាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតរងរបួស ហើយមនុស្សជាង ១,៤លាននាក់ត្រូវបានផ្លាស់ទីលំនៅ ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង កាលីថ្ងៃទី ១៥ ខែមេសា។
បើទោះបីជាបានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់អរិភាពនៅស៊ូដង់តាមរយៈបទឈប់បាញ់បណ្តោះអាសន្នដែលសម្រេចបាននៅថ្ងៃទី២០ ខែឧសភា និងបទឈប់បាញ់រយៈពេល ២៤ម៉ោងដែលបានចូលជាធរមានចាប់ពីម៉ោង ៦ ព្រឹក ថ្ងៃទី ១០ ខែមិថុនាក៏ដោយ ក៏លោក Gebeyehu បានចាត់ទុកថា ការប្រយុទ្ធគ្នាផ្ទុះឡើងក្នុងរដ្ឋធានី Khartoum តំបន់មួយចំនួននៅ Darfur ខាងលិច និងទីក្រុងEl-Geneina ក្នុងតំបន់ Darfur ខាងជើង ក៏ដូចជាតំបន់ផ្សេងទៀតនៅស៊ូដង់គឺគួឲ្យព្រួយបារម្ភណាស់។ លោកបានបញ្ជាក់ថា កិច្ចសន្ទនាគឺជាឱកាសមួយដើម្បីការពារការបាត់បង់ជីវិតមនុស្ស និងអនុញ្ញាតឱ្យជម្លៀសជនស៊ីវិលដែលមានបំណងចង់គេចចេញពីការប្រយុទ្ធគ្នា៕