IEA៖ ព្យាករថាតម្រូវការប្រេងពិភពលោកនឹងធ្លាក់ចុះជាឯកទគ្គកម្ម​មានការធ្លាក់​ចុះនៅឆ្នាំ ២០២០

Chia sẻ
(VOVWORLD) - IEA ប៉ាន់ស្មានថា តម្រូវការប្រេងឆៅនៅលើពិភពលោកសម្រាប់ខែមេសា ឆ្នាំ ២០២០ មានត្រឹមតែ ២៩ លានធុងក្នុងមួយថ្ងៃ ពោលគឺធ្លាក់ចុះពីកម្រិតទាបដែលបានកត់ត្រាចាប់តាំងពីឆ្នាំ ១៩៩៥ ។
IEA៖ ព្យាករថាតម្រូវការប្រេងពិភពលោកនឹងធ្លាក់ចុះជាឯកទគ្គកម្ម​មានការធ្លាក់​ចុះនៅឆ្នាំ ២០២០ - ảnh 1 មូលដ្ឋានប្រេងអ៊ីរ៉ង់មួយនៅលើកោះនៅឈូងសមុទ្រ (រូបថតៈ AFP / TTXVN)

តម្លៃប្រេងពិភពលោកនៅតែបន្តកើ នឡើង។ នៅទីផ្សារញូវយ៉ក តម្លៃប្រេង WTI ដែលបានចែកចាយនាខែមិថុនាបានកើនឡើង ៤៤ សេន ឡើងដល់ ១៦,៩៤ ដុល្លារ /ធុង។ ខណៈដែលតម្លៃប្រេងប្រភេទ Brent ចែក ចាយក្នុងពេលតែមួយ នៅទីក្រុងឡុងដ៏កើនឡើង ១១ សេន ឡើងជិត ២១,៤៤ ដុល្លារ/ធុង។ តម្លៃប្រេងពិភពលោកត្រូវរងសម្ពាធក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារ តម្រូវការថយចុះ ដែលទាក់ទងនឹងបទបញ្ញត្តិបិទផ្លូវប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 នៅប្រទេសជាច្រើននៅលើពិភពលោក ហើយប្រភពផ្គត់ផ្គង់ក៏នៅសល់លើសលុបដែរ។

យោងតាមរបាយការណ៍ប្រចាំខែរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានឲ្យដឹងថា តម្រូវការប្រេងនៅលើពិភពលោក អាចធ្លាក់ចុះជាឯកទគ្គកម្មដល់ ៩.៣ លានធុងក្នុងមួយថ្ងៃនៅក្នុងឆ្នាំ ២០២០។ IEA ប៉ាន់ស្មានថា តម្រូវការប្រេងឆៅនៅលើពិភពលោកសម្រាប់ខែមេសា ឆ្នាំ ២០២០ មានត្រឹមតែ ២៩ លានធុងក្នុងមួយថ្ងៃ ពោលគឺធ្លាក់ចុះពីកម្រិតទាបដែលបានកត់ត្រាចាប់តាំងពីឆ្នាំ ១៩៩៥ ផងដែរ៕

ប្រតិកម្មទៅវិញ