លោកមេធាវី Karim Khan រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC)។ (រូបថត៖ AFP/TTXVN) |
លោកមេធាវី Karim Khan រដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) នៅថ្ងៃទី ២៧ ខែកញ្ញា បានឲ្យដឹងថា លោកកំពុងរង់ចាំតុលាការអនុម័តលើសំណើសុំបន្តធ្វើការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្គានីស្ថាន។ យោងតាមសេចក្តីថ្លែងការណ៍មួយ សំណើនេះត្រូវបានបញ្ជូនទៅចៅក្រម ICC ពាក់ព័ន្ធនឹងការវិវត្តនៅអាហ្វហ្គានីស្ថាន ចាប់តាំងពីក្រុមតាលីបង់បានឡើងកាន់អំណាចនៅប្រទេសអាស៊ីនិរតីមួយនេះ កាលពីពាក់កណ្តាលខែសីហា។
ICC បានពិនិត្យមើលឧក្រិដ្ឋកម្មសង្គ្រាមនៅអាហ្វហ្គានីស្ថានអស់រយៈពេល ១៥ឆ្នាំ មុនពេលបើកការស៊ើបអង្កេតយ៉ាងពេញលេញកាលពីឆ្នាំមុន។ ប៉ុន្តែ ការស៊ើបអង្កេតត្រូវបានបញ្ឈប់ ព្រោះថារដ្ឋា ភិបាលអាហ្វហ្គានីស្ថាននៅពេលនោះបានអះអាងថា នឹងស៊ើបអង្កេតដោយខ្លួនឯង។ បច្ចុប្បន្ន ចៅក្រម ICC កំពុងពិចារណាលើសំណើសុំស្តារការស៊ើបអង្កេតឡើងវិញ ដែលផ្តោតលើឧក្រិដ្ឋកម្មសង្គ្រាម របស់ភាគីទាំងអស់ក្នុងសង្គ្រាមនៅអាហ្វហ្កានីស្ថាន រួមទាំងកងកម្លាំងអាមេរិក កងទ័ពរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបង់ផងដែរ៕