IAEA ស្នើ​ឲ្យ​រៀប​ចំ​កិច្ច​ប្រជុំ​វិសាមញ្ញ​ស្តី​ពី​ស្ថានភាពនៅ​​អ៊ុយក្រែន

Chia sẻ
(VOVWORLD) - ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានឲ្យដឹងថា ខ្លួនកំពុងស្នើឱ្យធ្វើការកោះហៅកិច្ចប្រជុំវិសាមញ្ញក្រុមប្រឹក្សាអភិបាលនៃទីភ្នាក់ងារនេះ ដើម្បីពិភាក្សាអំពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសអ៊ុយក្រែន។
IAEA ស្នើ​ឲ្យ​រៀប​ចំ​កិច្ច​ប្រជុំ​វិសាមញ្ញ​ស្តី​ពី​ស្ថានភាពនៅ​​អ៊ុយក្រែន - ảnh 1រថពាសដែកយោធាអ៊ុយក្រែនត្រូវបានដាក់ពង្រាយនៅទីក្រុងគៀវ ថ្ងៃទី ២៤ ខែកុម្ភៈ។ (រូបថត៖ AFP/TTXVN)

នៅក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី ២៧ ខែកុម្ភៈ IAEA បានឲ្យដឹងថា កិច្ចប្រជុំនេះគ្រោងនឹងចាប់ផ្តើមនាថ្ងៃទី ២ ខែមីនា នៅទីស្នាក់ការកណ្តាលនៃទីក្រុងវីយ៉ែន ប្រទេសអូទ្រីស។ បច្ចុប្បន្ន អគ្គនាយក IAEA លោក Rafael Grossi កំពុងទាក់ទងយ៉ាងសកម្មជាមួយភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធានាសុវត្ថិភាពនិងសន្តិសុខ សម្រាប់ទីតាំងនិងវត្ថុធាតុនុយក្លេអ៊ែរនៅអ៊ុយក្រែន។

មុននោះ លោក Rafael Grossi បានអំពាវនាវឲ្យភាគីទាំងអស់ ជៀសវាងរាល់សកម្មភាពដែលអាចគំរាមកំហែងដល់សុវត្ថិភាព និងសន្តិសុខនៃរោងចក្រនុយក្លេអ៊ែរ។ អ៊ុយក្រែនមានរោងចក្រថាមពលនុយក្លេអ៊ែរចំនួន៤ រួមទាំងរោងចក្រ Chernobyl ដែលជាទីកន្លែងកើតឡើងឧប្បត្តិហេតុនុយក្លេអ៊ែរដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រកាលពីឆ្នាំ ១៩៨៦៕

 

ប្រតិកម្មទៅវិញ