រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅភាគខាងត្បូងអ៊ុយក្រែន។ (រូបថត៖ THX/TTXVN) |
មុននោះ នៅថ្ងៃទី ៦ ខែកញ្ញា IAEA បានអំពាវនាវឱ្យមានការបង្កើត "តំបន់សន្តិសុខនិងសុវត្ថិភាព" នៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ដើម្បីការពារហានិភ័យនៃ "ឧប្បត្តិហេតុនុយក្លេអ៊ែរ" មួយចំនួនដោយសារតែសកម្មភាពយោធា។ រោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia គឺជារោងចក្រថាមពលនុយក្លេអ៊ែរដ៏ធំបំផុតនៅទ្វីបអឺរ៉ុប ដែលមានម៉ាស៊ីនរ៉េអាក់ទ័រចំនួន ៦គ្រឿង។ នាពេលថ្មីៗនេះ តំបន់នៅជុំវិញរោងចក្របានកើតឡើងការវាយប្រហារយោធាជាច្រើន។ រុស្ស៊ីនិងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមក ពីការបាញ់ផ្លោងទៅលើរោងចក្រ ដែលនាំមកនូវសំណើរឲ្យ IAEA ត្រួតពិនិត្យរោងចក្រនេះ៕