Ha Giang ទទួលកិត្តនាម ឧទ្យានភូគព្ភសាស្ត្រសកលយូណេស្កូ ខ្ពង់រាបថ្ម Dong Van ជាលើកទី៣

Chia sẻ

(VOVWORLD) - នាយប់ថ្ងៃទី ២៨ ខែតុលា នៅទីរួមខេត្ត Dong Van ខេត្ត Ha Giang បានប្រព្រឹត្តទៅពិធីទទួលកិត្តនាមជាសមាជិកនៃបណ្តាញឧទ្យានភូគព្ភសាស្ត្រសកលនៃអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (យូណេស្កូ) ខ្ពង់រាបថ្ម Dong Van លើកទី៣។

Ha Giang ទទួលកិត្តនាម ឧទ្យានភូគព្ភសាស្ត្រសកលយូណេស្កូ ខ្ពង់រាបថ្ម Dong Van   ជាលើកទី៣ - ảnh 1Ha Giang ទទួលកិត្តនាម ឧទ្យានភូគព្ភសាស្ត្រសកលយូណេស្កូ ខ្ពង់រាបថ្ម Dong Van   ជាលើកទី៣

ថ្លែងមតិក្នុងពិធីនេះ អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ លោក Hoang Dao Cuong បានឲ្យដឹងថា ចាប់តាំងពីខ្ពង់រាបថ្ម Dong Van   ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការ UNESCO ក្នុងឆ្នាំ ២០១០ រូបរាងរបស់ Ha Giang បានផ្លាស់ប្តូរជាទូទៅ ហើយតំបន់ឧទ្យានភូគម្ភសាស្ត្រយូណេស្កូ ខ្ពង់រាបថ្ម Dong Van និយាយដោយឡែក មានការរីកចំរើន បេតិកភណ្ឌវប្បធម៌ បេតិកភណ្ឌភូមិសាស្ត្រ និងជីវចម្រុះត្រូវបានថែរក្សា និងផ្សព្វផ្សាយ និងក្លាយជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ បន្ទាប់ពីឆ្លងកាត់ការវាយតម្លៃឡើងវិញចំនួនបីលើក របស់អង្គការយូណេស្កូ ខេត្ត Ha Giang  នៅតែរក្សាបាននូវកិត្តនាមជាឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូ។ ប្រការនេះបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងក្នុងមូលដ្ឋានក្នុងការអនុវត្តការប្តេជ្ញាចិត្ត ជាមួយអង្គការយូណេស្កូលើការអភិរក្ស និងការអភិវឌ្ឍន៍ឧទ្យានភូគម្ភសាស្ត្រ។ ឆ្នាំនេះ ខេត្ត Ha Giang មានកិត្តិយសក្នុងការទទួលបានការពិនិត្យជាច្រើនពីភ្ញៀវទេសចរ និងភ្នាក់ងារសារព័ត៌មាន ជាពិសេសគឺត្រូវបានអង្គការទេសចរណ៍ពិភពលោកប្រគល់ពានរង្វាន់ "គោលដៅដែលកំពុងរីកចម្រើនឈានមុខគេនៅអាស៊ី"។ នេះជាឱកាសដើម្បី Ha Giang អះអាងម៉ាកទេសចរណ៍របស់ខ្លួន។

នាពេលខាងមុខ អនុរដ្ឋមន្ត្រី លោក Hoang Dao Cuong បានស្នើថា Ha Giang បន្តអភិរក្ស និងលើកតម្កើងតម្លៃបេតិកភណ្ឌភូមិសាស្ត្រ បេតិកភណ្ឌវប្បធម៌ និងទេសភាពធម្មជាតិនៅតំបន់ខ្ពង់រាបថ្ម Dong Van, រក្សាកិត្តនាមឧទ្យានភូគព្ភសាស្ត្រ សកលយូណេក្កូ ខ្ពង់រាបថ្ម Dong Van   ឆ្លងកាត់រយៈពេលវាយតម្លៃឡើងវិញ; បំពេញតាមលក្ខណៈវិនិច្ឆ័យ និងអនុសាសន៍របស់អ្នកជំនាញ និងអង្គការបណ្តាញឧទ្យាន ភូគម្ភសាស្ត្រសកល (GGN)។

សូមរំលឹកឡើងវិញថា នៅថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០១០ ខ្ពង់រាបថ្ម Dong Van  ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាផ្លូវការថាជា ឧទ្យានភូគព្ភសាស្ត្រសកល ដែលបានក្លាយជាឧទ្យានភូមិសាស្ត្រដំបូងគេនៅវៀតណាម និងជាឧទ្យានទីពីរនៅអាស៊ីអាគ្នេយ៍។ កាលពីខែកញ្ញាកន្លងទៅ ក្រុមប្រឹក្សាបណ្តាញភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូ ក្នុងសន្និសីទអន្តរជាតិលើកទី១០ បានវាយតម្លៃខ្ពស់ និងបន្តទទួលស្គាល់កិត្តនាម ឧទ្យានភូគម្ភសាស្ត្រសកយូណេស្កូ ខ្ពង់រាបថ្ម Dong Van លើកទី ៣៕

ប្រតិកម្មទៅវិញ