តារាចម្រៀង Beyoncé។ (រូបថត៖ AFP/TTXVN) |
Beyoncé ត្រូវបានប្រកាសជាអ្នកយកឈ្នះរង្វាន់នៃ"អាល់ប៊ុមតន្ត្រីអេឡិចត្រូនិចល្អបំផុត" ជាមួយនឹង "Renaissance" ។ ជាមួយនឹងជ័យជំនះលើកទី ៤ (គិតត្រឹមពេលនេះ) ក្នុងកម្មវិធី Grammy Awards ឆ្នាំ ២០២៣នេះ បច្ចុប្បន្ន Beyoncé ជាម្ចាស់រង្វាន់ Grammy ចំនួន ៣២ ដែលលើសពីកំណត់ត្រារបស់អ្នកដឹកនាំតន្ត្រី អង់គ្លេស លោក Georg Solti ក្នុងរយៈពេល ២៦ ឆ្នាំកន្លងមកនេះ (៣១ រង្វាន់)។ មុននោះ តារាចម្រៀងស្រីរូបនេះក៏ទទួលបានពានរង្វាន់ Grammy ២០២៣ ក្នុងវិញ្ញាសារចំនួន៣គឺ តន្ត្រីអេឡិចត្រូនិកល្អបំផុត សម្រាប់បទ “Break My Soul”; ការសម្តែង R&B បែបប្រពៃណីល្អបំផុត សម្រាប់បទ “Plastic Off the Sofa”; ចម្រៀង R&B ល្អបំផុត សម្រាប់បទ “Cuff It”។
នៅក្នុងកម្មវិធី Grammy ឆ្នាំនេះដែរ តារាចម្រៀង Sam Smith (អង់គ្លេស) និង Kim Petras (អាល្លឺម៉ង់) បានឈ្នះរង្វាន់មាសនៅក្នុងវិញ្ញាសារ "ការសម្តែងជាគូ/ក្រុមច្រៀង Pop ឆ្នើមបំផុត"។ ក្នុងឆ្នាំ ២០២២ បទចម្រៀង “Unholy” ជាមួយនឹងចង្វាក់ភ្លេងដ៏កន្ត្រាក់អារម្មណ៍របស់ Sam Smith និង Kim Petras បានបំផុសទីផ្សារតន្ត្រីសកលលោក ដោយជាប់ចំណាត់ថ្នាក់កំពូលទាំង ១០ នៅអាល្លឺម៉ង់ បែលហ្ស៊ិក ហូឡង់ ន័រវែស ស៊ុយអែត បារាំង ឥណ្ឌូនេស៊ី ។
ក្នុងពេលជាមួយគ្នានោះ រង្វាន់ "អាល់ប៊ុមរ៉េបល្អបំផុត” បានទៅលើតារាចម្រៀងអាមេរិក Kendrick Lamar ជាមួយនឹងបទ “Mr. Morale & the Big Steppers”។ មុននោះ តារារ៉េបរូបនេះក៏បានឈ្នះរង្វាន់ "ការសម្តែងរ៉េបល្អបំផុត” និង "បទចម្រៀងរ៉េបល្អបំផុត" ជាមួយនឹងបទ khúc “The Heart Part 5"។
ក្រោមអធិបតីភាពរបស់តារាកំប្លែងអាហ្រ្វិកខាងត្បូង លោក Trevor Noah កម្មវិធីឆ្នាំនេះនឹងស្វែងរកម្ចាស់ត្រែមាសដ៏មានកិត្យានុភាពនៅក្នុងការតែងតាំងចំនួន ៩១ ដោយទទួលស្គាល់កិត្តិនាម សម្រាប់ការថតសម្លេង ការនិពន្ធ និងសិល្បករឆ្នើមប្រចាំឆ្នាំ គិតចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២៕