Grammy ២០២២៖ Silk Sonic និង Jon Batiste ឈ្នះពានរង្វាន់ជាច្រើន

Chia sẻ
(VOVWORLD) - ពិធីប្រគល់ពានរង្វាន់ Grammy Awards ឆ្នាំ ២០២២ ដែលជាព្រឹត្តិការណ៍ប្រចាំឆ្នាំដើម្បីលើកតម្កើងការសម្តែងឆ្នើមបំផុតនៅក្នុងពិភពតន្ត្រី បានប្រព្រឹត្តទៅនៅថ្ងៃទី ៤ ខែមេសា ក្នុងទីក្រុង Las Vegas (សហរដ្ឋអាមេរិក)។ ពិធីឆ្នាំនេះ ត្រូវបានផ្សាយផ្ទាល់តាមទូរទស្សន៍ពីពហុកីឡដ្ឋាន MGM Grand Garden។
Grammy ២០២២៖ Silk Sonic និង Jon Batiste ឈ្នះពានរង្វាន់ជាច្រើន - ảnh 1តារាចម្រៀង Jon Batiste ។ (រូបថត៖ Reuters)

ពានរង្វាន់ "ការថតសំឡេងឆ្នើមបំផុតប្រចាំឆ្នាំ" បានទៅលើ " Leave the Door Open " របស់ក្រុមតារាចម្រៀង Silk Sonic ។ មុននោះ បទចម្រៀងនេះក៏បានជួយឱ្យពួកគេឈ្នះពានរង្វាន់ "បទចម្រៀងប្រចាំឆ្នាំ"ផងដែរ។ ពានរង្វាន់ " អាល់ប៊ុមប្រចាំឆ្នាំ" បានទៅលើ "We Are" - អាល់ប៊ុមដែលបានឆ្លុះបញ្ចាំងពីជីវភាពរស់នៅក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ហើយបានថ្កោលទោសការរើសអើងជាតិសាសន៍ - របស់តារាចម្រៀង Jon Batiste ។ ដូច្នេះហើយ តារាចម្រៀងប្រុសស្បែកខ្មៅរូបនេះ បានឈ្នះពានរង្វាន់ចំនួន ៥ ក្នុងចំណោមការតែងតាំងសរុបចំនួន ១១ នៅក្នុងកម្មវិធី Grammy Awards ឆ្នាំ២០២២នេះ (គឺជាសិល្បករដែលមានការតែងតាំងច្រើនជាងគេនៅ Grammy ឆ្នាំ ២០២២)។ តារាចម្រៀង Doja Cat និង SZA ក៏បានឈ្នះពានរង្វាន់ "ការសម្តែងច្រៀងជាគូល្អបំផុត" សម្រាប់បទចម្រៀង "Kiss Me More" ខណៈពេលដែលតារាចម្រៀង Jazmine Sullivan បានឈ្នះពានរង្វាន់ "អាល់ប៊ុមចម្រៀង R&B ល្អបំផុត" ជាមួយអាល់ប៊ុម "Heaux Tales" ។

Kanye West បានឈ្នះពានរង្វាន់ Grammy លើកទី ២៤ ក្នុងអាជីពរបស់ខ្លួនដោយពានរង្វាន់ "ការសម្តែងរ៉េបល្អបំផុត" និង"បទចម្រៀងរ៉េបល្អបំផុត"៕

ប្រតិកម្មទៅវិញ