Google លើក​តម្កើង​​ឈូងសមុទ្រ​ Ha Long

Chia sẻ
(VOVWORLD) - ក្នុងឱកាសខួបលើកទី ២៩ ដែលអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ (UNESCO) ទទួលស្គាល់ឈូងសមុទ្រ Ha Long របស់វៀតណាម ជាបេតិកភណ្ឌធម្មជាតិពិភពលោក កាលពីថ្ងៃទី ១៧ ខែធ្នូ ក្រុមហ៊ុន Google បានដាក់រូបតំណាងបណ្តោះអាសន្ន (Doodle) នៅលើទំព័រដើមគឺជារូបភាពដ៏រស់រវើក ស្តីពីទេសភាពដ៏ស្រស់បំព្រងនៃបេតិកភណ្ឌធម្មជាតិល្បីបំផុតនៅប្រទេសវៀតណាម។

នៅក្នុងអត្ថបទស្តីអំពីឈូងសមុទ្រ Ha Long ដែលភ្ជាប់ជាមួយ រូបតំណាង Google បានដកស្រង់ខ្លឹមសារនៃរឿងព្រេងនិទានអំពីការកកើតឈូងសមុទ្រដែលផ្សារភ្ជាប់ជាមួយពាក្យ "Ha Long" ជាកន្លែងដែលសត្វនាគបានចុះមកភពផែនដី បង្កើតជ្រលងភ្នំលិចទឹកដ៏ធំសម្បើម ជាមួយនឹងភ្នំថ្មកំបោរលេចឡើងនៅកណ្តាលផ្ទៃទឹក។ នៅទីនេះ រួមបញ្ចូលទាំងកោះថ្មធំនិងតូចជិត ២.០០០ ហើយជាជម្រករបស់សត្វរាប់រយប្រភេទផ្សេងៗគ្នា។

Google លើក​តម្កើង​​ឈូងសមុទ្រ​ Ha Long - ảnh 1Google Doodles បង្ហាញនូវជ្រុងមួយនៃឈូងសមុទ្រ Ha Long ដោយមានកប៉ាល់ឆ្លងកាត់ និងហ្វូងសត្វស្លាបហោះហើរលើផ្ទៃមេឃ។ រូបថត៖ Google Doodles

ទេសភាពនៃឈូងសមុទ្រ Ha Long មានភាពទាក់ទាញនៅក្នុងអត្ថបទនេះ ហើយត្រូវបានចាត់ទុកជា "រតនសម្បត្តិជាតិមួយរបស់វៀតណាម"។ អត្ថបទបានរៀបរាប់ពីបទពិសោធន៍មិនគួររំលងនៅពេលទៅទស្សនាកម្សាន្តឈូងសមុទ្រ Ha Long ដូចជា៖ ទស្សនារូងភ្នំ Sung Sot, ការមុជទឹក ចែវទូក Kayak។ អត្ថបទបានបញ្ជាក់ថា ឈូងសមុទ្រ Ha Long គឺជាអច្ឆរិយវត្ថុដែលមិនអាចកាត់ថ្លៃបាន ដែលជួយឱ្យអ្នកវិទ្យាសាស្ត្រយល់កាន់តែច្បាស់អំពីចលនារបស់ស្រទាប់ភូគព្ភសាស្ត្រ និងប្រវត្តិនៃការប្រែប្រួលអាកាសធាតុនៅលើផែនដី៕

ប្រតិកម្មទៅវិញ