GDP របស់វៀតណាមក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ កើនឡើង ៧,៧២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សកន្លងមក

Chia sẻ

(VOVWORLD) - គិតជារួម ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ GDP របស់វៀត ណាមបានកើនឡើង ៦,៤២% ខ្ពស់ជាងអត្រាកំណើននៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ និង ២០២១។

GDP របស់វៀតណាមក្នុងត្រីមាសទីពីរនៃឆ្នាំ ២០២២ កើនឡើង ៧,៧២% ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាងមួយទសវត្សកន្លងមក - ảnh 1ផលិតសម្លៀកបំពាក់នៅក្រុមហ៊ុនភាគហ៊ុន Phuong Nam  (ស្រុក Go Vap ទីក្រុងហូជីមិញ) (រូបភាព៖ Thanh Vu - TTXVN)

នាព្រឹកថ្ងៃទី ២៩ ខែមិថុនា អគ្គនាយកដ្ឋានស្ថិតិ បានធ្វើសន្និសីទសារព័ត៌មានស្តីពីស្ថានភាពសេដ្ឋកិច្ចក្នុងឆមាសទីមួយនៃឆ្នាំ ២០២២។ ដូច្នោះហើយ GDP ក្នុងត្រីមាសទីពីរត្រូវបានប៉ាន់ប្រមាណថា នឹងកើនឡើង ៧,៧២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលខ្ពស់ជាងអត្រាកំណើននៃត្រីមាសទី ២ នៃបណ្តាឆ្នាំសម្រាប់ដំណាក់កាល ២០១១-២០២១។  គិតជារួម ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះ GDP របស់វៀតណាមបានកើនឡើង ៦,៤២% ខ្ពស់ជាងអត្រាកំណើននៃរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០ និង ២០២១។

យោងតាមលោកស្រី Nguyen Thi Huong អគ្គនាយកនៃការិយាល័យស្ថិតិបានឱ្យដឹងថា ក្នុងការកើនឡើងនៃសេដ្ឋកិច្ចទាំងមូល វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ; វិស័យឧស្សាហកម្មនិងសំណង់ និងវិស័យសេវាកម្ម សុទ្ធតែទទួលស្គាល់ការកើនឡើងគួរអោយចាប់អារម្មណ៍។ ក្នុងនោះ ឧស្សាហកម្មកែច្នៃ និងផលិតកម្មនៅតែជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ចទាំងមូល ជាមួយនឹងអត្រាកំណើនជិត ៩,៧%។ ប្រការនេះបង្ហាញពីសន្ទុះងើបឡើងវិញដ៏ខ្លាំងក្លានៃសេដ្ឋកិច្ចវៀតណាមក្នុងរយៈពេលកន្លងមក។

ការនាំចូលនិងការនាំចេញទាំងពីរបានកើនឡើងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន អាស្រ័យហេតុនេះ ចំណូលនៃការនាំចេញទំនិញក្នុងរយៈពេល ៦ ខែត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១៨៥,៩៤ ពាន់លានដុល្លារ ហើយចំណូលនៃការនាំចូលត្រូវបានប៉ាន់ប្រមាណថា មានចំនួន ១៨៥,២៣ ពាន់លានដុល្លារ។ ជាទូទៅ ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២ សមតុល្យពាណិជ្ជកម្មនៃទំនិញត្រូវបានប៉ាន់ប្រមាណថា មានអតិរេកពាណិជ្ជកម្មចំនួន ៧១០ លានដុល្លារ។ ទាក់ទងនឹងទីផ្សារនាំចេញ និងនាំចូលទំនិញក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២២ សហរដ្ឋអាមេរិកគឺជាទីផ្សារនាំចេញធំបំផុតរបស់វៀតណាម ខណៈដែលប្រទេសចិនគឺជាទីផ្សារនាំចូលធំបំផុតរបស់វៀតណាម។

យោងតាមអគ្គនាយកដ្ឋានស្ថិតិ  ភ្ញៀវអន្តរជាតិមកវៀតណាមបានងើបឡើងវិញគួរឱ្យកត់សម្គាល់។ ជាទូទៅក្នុងរយៈពេល ៦ ខែ ភ្ញៀវអន្តរជាតិសម្រេចបាន ៦០២.០០០ នាក់ ដែលកើនឡើងជិត ៧ ដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ប្រតិកម្មទៅវិញ