វេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២២។ រូបថត៖ qdnd.vn |
ក្នុងវេទិកាសេដ្ឋកិច្ចវៀតណាមឆ្នាំ ២០២២ ក្រោមប្រធានបទ “បន្តស្ដារសេដ្ឋកិច្ចឡើងវិញ - កត្តាជំរុញកំណើន” ដែលបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងហាណូយ ក្រុមអ្នកជំនាញបានអះអាងថា សេដ្ឋកិច្ចវៀតណាមកំពុងបោះជំហានយ៉ាងខ្លាំងក្លា ក្រោយផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩។
សេដ្ឋកិច្ចរបស់វៀតណាមមានល្បឿនកំណើន និងស្ដារឡើងវិញខ្លាំងជាងបណ្ដាប្រទេសផ្សេងទៀតក្នុងតំបន់ ដោយសារគោលនយោបាយប្រកបដោយភាពបត់បែន និងយុទ្ធសាស្ត្រចាក់វ៉ាក់សាំងកូវីដ ១៩ ប្រកបដោយជោគជ័យ។ ជាក់ស្ដែង ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងត្រីមាសទី ៣ ត្រូវបានប៉ាន់ប្រមាណថាកើន ១៣,៦៧%; ជាទូទៅក្នុងរយៈពេល ៩ ខែដើមឆ្នាំ កើន ៨,៨៣% - គឺជាកម្រិតកំណើនខ្ពស់បំផុតក្នុងរយៈពេលដូចគ្នានៃដំណាក់កាល ២០១១-២០២២; អតិផរណាត្រូវបានគ្រប់គ្រងក្រោមកម្រិតគោលដៅ ៤% ។
ក្នុងវេទិកានេះ ក្រុមអ្នកជំនាញបានចាត់ទុកថា សេណារីយ៉ូកំណើន GDP របស់វៀតណាមក្នុងឆ្នាំ ២០២៣ ក្នុងកម្រិត ៦,៧% គឺជាគោលដៅកំណើនប្រុងប្រយ័ត្ន ដោយតម្រូវឲ្យមានគោលនយោបាយប្រកបដោយភាពបត់បែន និងសមស្រប ដើម្បីជំរុញការស្ដារកំណើនឡើងវិញ។ ក្នុងនោះ ស្ថិរភាពផ្ទៃក្នុងនឹងជាកម្លាំងចលករយ៉ាងខ្លាំងក្លា សម្រាប់វៀតណាមជំនះពុះពារយ៉ាងរឹងមាំលើបញ្ហាប្រឈម ហានិភ័យ និងអស្ថិរភាពពីខាងក្រៅផងដែរ៕