G77 និងចិនបានទាមទារឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មជាឯកតោភាគីដោយសារជម្ងឺរាតត្បាត COVID-19

Chia sẻ
(VOVWORLD) -  ក្រុមប្រទេសកំពុងអភិវឌ្ឍន៍ (G77) និងចិន កាលពីថ្ងៃទី ៣ ខែមេសា បានអំពាវនាវឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មជាឯកតោភាគីលើប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងវិបត្តិនៃជំងឺរាតត្បាត COVID-19 នាបច្ចុប្បន្ននេះ  ព្រមទាំងព្រមានថាវិធានការទាំងនេះអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងជំងឺឆ្លងនេះតែម្តង។
G77 និងចិនបានទាមទារឱ្យបញ្ឈប់ការដាក់ទណ្ឌកម្មជាឯកតោភាគីដោយសារជម្ងឺរាតត្បាត COVID-19 - ảnh 1 បុគ្គលិកពេទ្យមើលថែអ្នកជំងឺដែលមានជម្ងឺ Covid-19 នៅមន្ទីរពេទ្យមួយក្នុងទីក្រុងតេអេរ៉ង់ប្រទេសអ៊ីរ៉ង់ (រូបថតៈ IRNA / TTXVN)

ក្រុម G77 ក៏ព្រមានថាវិធានការទាំងនេះនឹងជះឥទ្ធិពលដល់ដំណើរការអភិវឌ្ឍន៍របស់ប្រទេសនានាក្នុងការទទួលប្រភពផ្គត់ផ្គង់បរិក្ខាសុខាភិបាលដើម្បីព្យាបាលឲ្យប្រជាជនក្នុងកំឡុងពេលមានជំងឺរាតត្បាត Covid-19 នាបច្ចុប្បន្ននេះ។

គួរបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ ២០២០ សហរដ្ឋអាមេរិកបានបដិសេដរាល់សំណើណាមួយទាក់ទងនឹងការផ្អាកគោលនយោបាយដាក់ទណ្ឌកម្ម ដែលកំពុងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រទេសមួយចំនួនដោយសារជំងឺឆ្លង Covid-19  ដូចជាប្រទេសអ៊ីរ៉ង់ផងដែរ៕

ប្រតិកម្មទៅវិញ