G-7 ឯកភាពដាក់ទណ្ឌកម្មថ្មីចំពោះរុស្ស៊ី

Chia sẻ
(VOVworld) -  ថ្នាក់ដឹកនាំនៃក្រុម G-7 (រួមមានប្រទេស
ឧស្សាហកម្មជួរមុខលើ​សកលលោកគឺ អង់គ្លេស បារាំង
អាមេរិក អាល្លឺម៉ង់ អ៊ីតាលី កាណាដានិងជប៉ុន) បានឯកភាព
ដាក់ទណ្ឌកម្មថ្មីចំពោះរុស្ស៊ីដែលទាក់ទិន់ដល់វិបត្តិនៅអ៊ុយក្រែន។

G-7  ឯកភាពដាក់ទណ្ឌកម្មថ្មីចំពោះរុស្ស៊ី - ảnh 1
G-7 ឯកភាពដាក់ទណ្ឌកម្មថ្មីចំពោះរុស្ស៊ី (Image: Vietnam+)

(VOVworld) -  ថ្នាក់ដឹកនាំនៃក្រុម G-7 (រួមមានប្រទេសឧស្សាហកម្មជួរមុខ
លើ​សកលលោកគឺ អង់គ្លេស បារាំង អាមេរិក អាល្លឺម៉ង់ អ៊ីតាលី កាណាដា
និងជប៉ុន) បានឯកភាពដាក់ទណ្ឌកម្មថ្មីចំពោះរុស្ស៊ីដែលទាក់ទិន់ដល់វិបត្តិ
នៅអ៊ុយក្រែន។ សេចក្តីថ្លែងការរួមរបស់  G-7 ដែលវិមានសបានប្រកាស​
នាថ្ងៃទី ២៧ មេសា បាន លើកច្បាស់ថា៖ បណ្ដាបទដាក់ទណ្ឌកម្មថ្មីនឹងត្រូវ
បានអនុវត្តយ៉ាងឆាប់ៗ ដោយសាររុស្ស៊ីមិនប្រតិបត្តិតាមកិច្ចព្រមព្រៀងចកុ
ភាគីអំពីការដោះស្រាយវិបត្តិនៅអ៊ុយក្រែន។ មន្ត្រីជាន់ខ្ពស់អាមេរិកមួយ
នាក់បានឲ្យដឹងថា៖ បទដាក់ទណ្ឌកម្មថ្មីនេះនឹងតម្រង់ទៅ លើបណ្ដាក្រុម
ហ៊ុននិងបុគ្គលដែលជះឥទ្ធិពលធំៗដល់វិស័យសំខាន់នៃខឿនសេដ្ឋកិច្ចរបស់
រុស្ស៊ី ដូចជា ថាមពលនិងធនាការ។ ប៉ុន្តែ ក្រុម G-7 ក៏បានសង្កត់ធ្ងន់ថា៖
គេនៅ បើកទ្វាសំរាប់វិធានការការទូតមួយចំពោះវិបត្តិនៅអ៊ុយក្រែនដោយ
ឈរលើកិច្ចព្រមព្រៀងទីក្រុង Geneva និងអំពាវនាវឲ្យរុស្ស៊ីចូលរួមដំណើរ
ការនេះ៕

ប្រតិកម្មទៅវិញ