សេចក្តីថ្លែងការណ៍រួមរបស់ក្រុម G7 បានសម្ដែងក្ដីព្រួយបារម្ភអំពីការដែលសាធារណរដ្ឋប.ប.ក គេចវេសពីវិធានការដាក់ទណ្ឌកម្មអន្តរជាតិ ក៏ដូចជាការដែលប្រទេសនេះទាក់ទងផ្ទាល់ជាមួយប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃបណ្ដាប្រទេស៖ អង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលីជប៉ុននិង អាមេរិកក៏ ដូចជាសហភាពអឺរ៉ុប (EU) បានអំពាវនាវឲ្យបណ្ដាប្រទេសដទៃទៀតក្នុងសហគមន៍អន្តរជាតិ គប្បីមានសកម្មភាពដើម្បីធានាការគោរពតាមសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិស្ដីពីការដាក់ទណ្ឌកម្មទៅលើ សាធារណរដប.ប.កផងដែរ៕