G20 ឯកភាពគ្នាលើយន្តការរួមមួយស្ដីពី​ការពន្យាពេលសង​បំណុល​សម្រាប់ប្រទេសក្រីក្រ

Chia sẻ
(VOVWORLD) - សំណើរនេះត្រូវបាននាំចេញនៅឯកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាល G20 តាមប្រព័ន្ធវីដេអូ។
G20 ឯកភាពគ្នាលើយន្តការរួមមួយស្ដីពី​ការពន្យាពេលសង​បំណុល​សម្រាប់ប្រទេសក្រីក្រ - ảnh 1 ប្រជាជនតម្រង់ជួរដើម្បីទទួលស្បៀងអាហារ (រូបថត៖ TTXVN)

នៅថ្ងៃទី ១៣ ខែវិច្ឆិកា រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃក្រុមប្រទេសអភិវឌ្ឍន៍ និងទើបលេចចេញថ្មីជួរមុខនៅលើពិភពលោក (G20) បានឯកភាពគ្នាលើយន្តការទូទៅស្ដីពីការដោះស្រាយបំណុលរបស់បណ្ដាប្រទេសកំពុងអភិវឌ្ឍន៍ ដែលរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩។ សំណើរនេះត្រូវបាននាំចេញនៅឯកិច្ចប្រជុំរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាល G20 តាមប្រព័ន្ធវីដេអូ។  ដូច្នេះ ភាគីនានាបានឯកភាពគ្នាលើយន្តការរួមស្ដីពីការដោះស្រាយបំណុលរបស់បណ្ដាប្រទេសដែលងាយរងគ្រោះផងដែរ៕

ប្រតិកម្មទៅវិញ