|
G-20 អះអាងនូវតួនាទីកសាងពិភពលោកផ្សាភ្ជាប់មួយ (VNA) |
(VOVworld) – សន្និសីទរដ្ឋមន្ត្រីការបរទេសនៃបណ្ដាក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ និងទើបនឹងលេចចេញជួរមុខលើពិភពលោក (G-20) ប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃគឺថ្ងៃទី ១៦ និងទី ១៧ កុម្ភៈ នៅទីក្រុង Bonn (អាល្លឺម៉ង់) ដែលត្រូវបានចាត់ទុក ជាជំហានត្រៀមរៀបចំសំខាន់សំរាប់សន្និសីទកំពូល G-20 នាខែកក្កដាខាងមុខ នេះ។ ក្នុងសន្និសីទកំពូលខាងមុខ G-20 នឹងខំប្រឹងប្រែងស្វែងរកដំណោះស្រាយ ការសាកល្បងធំៗដើម្បីជំរុញកំណើននិរន្តរភាព ឆ្ពោះទៅគោលដៅកសាងឡើង ពិភពលោកផ្សាភ្ជាប់មួយ។ ប្រទេសអាល្លឺម៉ង់ជាប្រធាន G-20 ឆ្នាំ ២០១៧ បាន ជ្រើសរើសប្រធានបទនៃរបៀបវារៈឆ្នាំនេះគឺ «ការបង្កើតឡើងពិភពលោកផ្សា ភ្ជាប់»។ គោលដៅជួរមុខគឺការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងការជំរុញកំណើនសេដ្ឋកិច្ចតភ្ជាប់នឹងការធានាអភិវឌ្ឍន៍និរន្តរភាព សន្តិសុខស្បៀងអាហារថាមពល ការទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ។ G-20 ក៏ផ្តល់អាទិភាពដល់ការជំរុញ អនុវត្តរបៀបវារៈឆ្នាំ ២០៣០ នៃ អ.ស.ប. ស្តីពីការអភិវឌ្ឍន៍និរន្តរភាព ការជួយ ឧបត្ថម្ភបណ្ដាប្រទេសអាហ្វ្រិកសហប្រតិបត្តិការដោះស្រាយការសាកល្បងអន្តោប្រវេសន៍អន្តរ ជាតិ ពលកម្ម ការងារធ្វើនិងសមភាពភេទ ផងដែរ៕