ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ TTXVN) |
រដ្ឋមន្ដ្រីទាំងអស់ក៏បានយល់ស្របថា ក្រៅពីអត្ថប្រយោជន៍ដ៏អស្ចារ្យដែល AI នាំមកសម្រាប់សង្គម គឺចាំបាច់ត្រូវជៀសវាងហានិភ័យហើយត្រូវបញ្ជាក់ថា នឹងជំរុញចរាចរទិន្នន័យដោយសេរីនៅតាមព្រំប្រទល់ជាតិ។ ស្របពេលជាមួយគ្នានេះ ដោយផ្អែកលើសំណើរបស់ជប៉ុន ចង់បង្កើតនូវច្បាប់បញ្ជូនទិន្នន័យដែលក្នុងនោះទិន្នន័យត្រូវបាន “ចរាចរដោយសេរីនិងមានទំនុកចិត្ត”។
មុននេះ នាថ្ងៃទី ៨ ខែមិថុនា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនិងជាទេសាភិបាលធនាគារកណ្តាលនៃក្រុម (G20) នៅទីក្រុង Fukuoka នៃប្រទេសជប៉ុន បានយល់ព្រមលើចំណុច សំខាន់ក្នុងការបង្កើតប្រព័ន្ធសកលសំដៅវាយពន្ធលើក្រុមហ៊ុនអ៊ីនធឺណិតយក្ស ដូចជា Google ឬ Facebook ជាដើម។ ប៉ុន្តែ បណ្ដាប្រទេសនៅតែខ្វែងគំនិតក្នុងការប្រតិបត្តិច្បាប់នេះ៕