ទន្ទឹមនឹងនោះ Fitch ក៏ព្យាករណ៍ថា GDP ពិត ប្រាកដរបស់វៀតណាមក្នុងឆ្នាំ២០១៨នឹងសម្រេចបានកំណើនចំនួន៦,៥%ប៉ុណ្ណោះ ក្នុងកាលៈទេសៈដែលកំណើនសេដ្ឋកិច្ចសកលក៏យឺតយ៉ាវដែរ។
Fitch បានអោយដឹងថា សេដ្ឋកិច្ចវៀតណាមទទួលបានផលប្រយោជន៍ពីរ លកទុនវិនិយោគដោយផ្ទាល់ពីបរទេស (FDI) និងសន្ទុះកំណើននៃសេដ្ឋកិច្ច សកលនាពេលកន្លងទៅ។ ប៉ុន្តែ ការបើកចំហរ ខឿនសេដ្ឋកិច្ចនិងពឹងផ្អែកទៅលើ ប្រភពទុនពីបរទេស បានធ្វើអោយវៀតណាម ក៏ទទួលរងផលប៉ះពាល់ពីស្ថាន ភាពកំណើនយឺតយ៉ាវនៃសេដ្ឋកិច្ចសកលដែលបានបង្កឡើងដោយការរីកសាយ ភាយនៃលទ្ធិគាំពារពាណិជ្ជកម្មនិយមនិងការរឹតបន្តឹងលក្ខខ័ណ្ឌហិរញ្ញវត្ថុលើពិភពលោក ផងដែរ៕