ឆ្នេរសមុទ្រតាមបណ្តោយវិថី Tran Phu ទីក្រុង Nha Trang។ (រូបថត៖ Nguyen Dung/TTXVN) |
ឆ្នាំនេះជាឆ្នាំទី ១០ហើយដែល Festival សមុទ្រ Nha Trang – Khanh Hoa ត្រូវបានរៀបចំឡើង ដោយមានកម្មវិធី សកម្មភាពវប្បធម៌ កីឡា និងទេសចរណ៍ជាង ៦០ បានប្រព្រឹត្តទៅនៅទីក្រុង Nha Trang និងស្រុក ទីរួមស្រុកមួយចំនួន។ សកម្មភាពទាំងនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៦ ខែមិថុនា ដោយបង្ហាញពីការរួបរួមគ្នារវាងពណ៌វប្បធម៌សហសម័យនិងទំនើប ; បំផុសកម្លាំងចម្រុះ និងស្តារការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់មូលដ្ឋានក្រោយជំងឺរាតត្បាត COVID-19 ។ តាមការគ្រោងទុក Nha Trang – Khanh Hoa នឹងទទួលភ្ញៀវទេសចរប្រមាណ ១០០.០០០នាក់ក្នុងអំឡុងពេលនៃFestival។
Festival សមុទ្រ Nha Trang - Khanh Hoa ឆ្នាំ ២០២៣ បានរួមចំណែក រីកសាយភាយរូបភាពទឹកដី និងប្រជាជនខេត្ត Khanh Hoa ជាមួយនឹងសក្តានុពលសេដ្ឋកិច្ចនិងទេសចរណ៍នៃមូលដ្ឋាន ដែលទាក់ទាញភ្ញៀវទេសចរក្នុងស្រុកនិងក្រៅប្រទេសយ៉ាងច្រើនកុះករមកដល់ Nha Trang - Khanh Hoa ដែលជាអាស័យដ្ឋានគួរឲ្យទាក់ទាញក្នុងផែនទីទេសចរណ៍វៀតណាម៕