Festival របរប្រពៃណីក្រុង Hue ២០១៥បិទបញ្ចប់

Chia sẻ
(VOVworld) - ក្រោយរយៈពេល៦ថ្ងៃប្រព្រឹត្តទៅដោយ
មានសកម្មភាពផលផុសជា ច្រើន Festival របរប្រពៃណី
ក្រុង Hue (ភាគកណ្ដាលវៀតណាម) ឆ្នាំ២០១៥បាន
បិទបញ្ចប់នាយប់ថ្ងៃទី២ ឧសភា។
Festival របរប្រពៃណីក្រុង Hue ២០១៥បិទបញ្ចប់ - ảnh 1
បណ្ដាសិប្បករសិប្បការិនីដែលមានថ្វីដៃខ្ពស់ចូលរួម Festival

(VOVworld) - ក្រោយរយៈពេល៦ថ្ងៃប្រព្រឹត្តទៅដោយមានសកម្មភាពផលផុសជា
ច្រើន Festival របរប្រពៃណីក្រុង Hue (ភាគកណ្ដាលវៀតណាម) ឆ្នាំ២០១៥បានបិទ
បញ្ចប់នាយប់ថ្ងៃទី២ ឧសភា។ព្រឹត្តិការណ៍នេះ ជាទីកន្លែងជួបជុំគ្នារបស់សិប្បករ សិប្បការិនីជាង២៤០នាក់មកពីមូលដ្ឋាន ភូមិរបរប្រពៃណីជាគំរូជាង៤០របស់វៀត
ណាម។ក្រៅពីនោះ នៅមានការចូលរួមរបស់មុខទំនិញផលិតផលវិចិត្រសិល្បៈនៃ ប្រទេសជាច្រើនលើពិភពលោក។Festival របរប្រពៃណីឆ្នាំនេះបានទាក់ទាញភ្ញៀវ ជាង១០ម៉ឺននាក់នៅក្នុងនិងក្រៅប្រទេសមកទស្សនា។លោក Nguyen Dang Thanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Hue បានឲ្យដឹងថា៖
“Festival របរប្រពៃណីគឺសំដៅផ្សព្វផ្សាយនិងឧទ្ទេសនាមរាល់លក្ខណៈវប្បធម៌របស់ បណ្ដារបរនិងភូមិរបរ ជាពិសេសគឺផលិតផលសិប្បៈកម្មជាគំរូ។គោលដៅដែលយើង
ខ្ញុំ ដាក់ចេញគឺធ្វើយ៉ាងម៉េចដើម្បីក្រោយ Festival លើកនេះ បង្កើតឡើងបរិយាកាស ពាណិជ្ជកម្មរវាងភូមិរបរនានា និងស្វែងរកទីផ្សារប្រើប្រាស់ចំពោះផលិតផល”៕

ប្រតិកម្មទៅវិញ