Festival របរប្រពៃណី Hue ២០១៧ បានបទបញ្ចប់ប្រកបដោយជោគជ័យ (http://news.zing.vn/) |
(VOVworld)_នាយប់ថ្ងៃទី ១ ឧសភា Festival របរប្រពៃណី Hue ២០១៧ បានបទបញ្ចប់នៅទីក្រុង Hue ក្រោយរយៈពេល ៤ ថ្ងៃ បានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ២៨ មេសា ដល់ ១ ឧសភា ។ នៅទីនេះ លោក Nguyen Dang Thanh អនុប្រធានគណកម្មាធិការប្រជាជនទីក្រុង Hue បានឲ្យដឹងថា បន្ទាប់ពីប្រព្រឹត្តិទៅ ៧ ដង Festival របរប្រពៃណី Hue ២០១៧ បានប្រព្រឹត្តិទៅប្រកបដោយជោគជ័យ ។ Festival របរប្រពៃណី Hue បានលើកតម្កើងតម្លៃវិសេសវិសាលនៃបេតិកភ័ណ្ឌ លើកកំពស់ថែមទៀតប្រសិទ្ធភាពផលិតកម្ម ការធ្វើអាជីវកម្ម និងរបរប្រពៃណី ជាពិសេលជំរុញកំណើនសេដ្ឋកិច្ច សង្គម ផ្សាភ្ជាប់រវាងផលិតផលរបរប្រពៃណីជាមួយទេសចរណ៍ ទីផ្សារក្នុងស្រុក និងអន្តរជាតិ
“Festival របរប្រពៃណីប្រព្រឹត្តិទៅប្រកបដោយប្រសិទ្ធភាព បានជួយឲ្យភូមិរបរនៅទីក្រុង ខេត្ត និងនៅទូទាំងប្រទេសមានឱកាសផ្សព្វផ្សាយផលិតផលរបស់ខ្លួនដល់មហាជន និងភ្ញៀវទេសចរណ៍”
Festival របរប្រពៃណី Hue ២០១៧ មានការចូលរួមរបស់សិប្បករចំនួន ៣២៧ នាក់ មកពីអង្គភាពចំនួន ៥៩ ។ មានដៃគូអន្តរជាតិចូលរួមចំនួន ៣៤ នាក់។ លោក Dang Xem សិប្បករម្នាក់មកពីខេត្ត Ninh Thuan បាន ចែករំលែកថា៖
“នេះគឺជាលើកទី ៤ ហើយ ដែលខ្ញុំបានមកចូលរួម Festival របរ Hue ។ ខ្ញុំបានដឹងនូវចំណង់ចំណូលចិត្តរបស់បងប្អូនមកចូលរួម Festival និងទស្សនា មហោស្រពនេះ។ យើងខ្ញុំបាននាំយកនូវផលិតផលតែងលម្អគ្រឿងសង្ហារឹមមានភ្ញៀវមកយ៉ាងច្រើនកុះករ ហើយមានចំនួនលក់ចេញបានយ៉ាងច្រើន”៕