Festival ផ្កា Da Lat លើកទី៧ “ផ្កា Da Lat ភាពអស្ចារ្យកើតចេញពីដំបន់ដីអំណោយផល”

Chia sẻ
(VOVWORLD) -នាយប់ថ្ងៃទី២៣ធ្នូ នៅទីលាន Lam Vien Da Lat ប្រធានរដ្ឋសភាវៀតណាម លោក ស្រី Nguyen Thi Kim Ngan បានអញ្ជើញចូលរួមពិធីបើក Festival ផ្កា Da Lat លើកទី៧  ឆ្នាំ២០១៧។
Festival ផ្កា Da Lat លើកទី៧ “ផ្កា Da Lat ភាពអស្ចារ្យកើតចេញពីដំបន់ដីអំណោយផល” - ảnh 1 ទិដ្ឋភាពនៃពិធីបុណ្យ

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan មានបំណងថា ទីក្រុង Da Lat និងខេត្ត Lam Dong បន្តធ្វើអាជីវកម្មប្រកបដោយប្រសិទ្ធិ ភាពរាល់សក្តានុភាពនិងប្រៀបខ្លាំង។ លោកស្រីអញ្ជើញមានប្រសាសន៍ថា៖

        “នេះជាមោទនភាពផង ហើយក៏ជាភារកិច្ចនិងជាការសន្យារក្សាជំនឿជាក់របស់ អ្នកប្រើប្រាស់ទាំងជាតិនិងអន្តរជាតិសម្រាប់មុខទំនិញកសិផលនិងពាណិជ្ជសញ្ញាទេសចរណ៍ Da Lat-Lam Dong នាពេលខាងមុខផង។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា បក្សភាគ រដ្ឋ អំណាចនិងប្រជាជនបណ្តាជនជាតិនៅខេត្ត Lam Dong បន្តសាមគ្គី  ដើម្បីទីក្រុង Festival ផ្កាវៀតណាម” កាន់ តែស្រស់ស្អាតនិងជាទីមកដល់គួរឲ្យទាក់ទាញសម្រាប់មនុស្សគ្រប់រូប”៕

ប្រតិកម្មទៅវិញ