Festival Hue ២០១៤៖ ពិធីបុណ្យសិល្បៈព័រចំរុះ

Theo VOVWORLD -
Chia sẻ
Vovworld-រាត្រីប្រារព្ធ Festival Hue ២០១៤ ប្រព្រឹត្តទៅនាថ្ងៃទី​១២មេសា នៅ​ទីលាន Ngo Mon ទីក្រុង Hue ខេត្ត Thua Thien Hue ដែលប្រមូលផ្ដុំក្រុម​សិល្បៈ​ជិត​៤០​នៃប្រទេសចំនួន៣៧


Festival Hue ២០១៤៖ ពិធីបុណ្យសិល្បៈព័រចំរុះ - ảnh 1
ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានថ្លែងមតិនៅពិធីប្រារព្ធ (VOV)

        Vovworld-រាត្រីប្រារព្ធ Festival Hue ២០១៤ ប្រព្រឹត្តទៅនាថ្ងៃទី​១២មេសា នៅ​
ទីលាន Ngo Mon ទីក្រុង Hue ខេត្ត Thua Thien Hue ដែលប្រមូលផ្ដុំក្រុម​សិល្បៈ​
ជិត​៤០​នៃប្រទេសចំនួន៣៧ជាមួយសិល្បករសិល្បការិនីចំនួន៧០០នាក់របស់
វៀតណាមនិងអន្តរជាតិ ក្នុងបរិយាកាសព័រចំរុះ ឆាកល្ខោនត្រូវបាន​ស្ថាបនា​ដ៏
វិសេសវិសាលបាន​ទាក់​ទាញ​ភ្ញៀវទេសចរណ៍ជាង២ម៉ឺននាក់មកចូលរួម។ ថ្លែង​
មតិនៅពិធីប្រារព្ធ ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បាន​
អះអាងថា បក្សរដ្ឋ​បាន​កំណ​ត់​វប្បធម៍ជាមូលគ្រឹះស្មារតីនៃសង្គម អភិវឌ្ឍន៍​
សេដ្ឋកិច្ច​ត្រូវផ្អែកទៅលើគ្រឹះស្ថាន​វប្បធម៍ ឆ្ពោះទៅសង្គមមួយសមភាព​ប្រជាធិប
តេយ្យអរិយ្យធម៍។

        “ដើម្បី Festival Hue កាន់តែបានផុលផុសពីមួយថ្ងៃទៅមួយថ្ងៃ នាំមកនូវ​
ប្រសិទ្ធ​ភា​ពជាក់ស្ដែង Thua Thien Hue ត្រូវបន្តសហការជិតស្និទ្ធថែមទៀតជា​មួយ​
ក្រសួង​ស្ថាប័ន​និងដំបន់អនុវត្តល្អគោលដៅកសាងពង្រីករាល់គុណធម៍ល្អ​ប្រសើរ
របស់​មនុស្ស​​វៀតណាម ការពាររាល់វប្បធម៍ប្រពៃណីដ៏ថ្លៃថ្នូររបស់​ប្រជាជាតិក្នុង​
លក្ខណៈ​សេដ្ឋកិច្ចទីផ្សារនិងសមាហរណកម្មបច្ចុប្បន្ន កំណត់​ភារកិច្ច​ជួរមុខនៃការ
រៀបចំ Festival Hue គឺផ្សព្វផ្សាយឧទ្ទេសនាមវប្បធម៍មនុស្ស​និងទឹកដីវៀតណាម​
ជាមួយ​មិត្តភក្តិ​អន្តរជាតិ៕”

ប្រតិកម្មទៅវិញ