|
Festival Hue 2016 ត្រូវបានបិទបញ្ចប់ |
(VOV)_ពិធីបិទបញ្ចប់ Festival Hue 2016 ត្រូវបានរៀបចំឡើងនៅ Ngo Mon –
Ky Dai នាយប់ថ្ងៃទី៤ឧសភា ដោយប្រធានបទ៖ ៧១០ ឆ្នាំ Thuan Hoa – Phu Xuan –
Thua Thien – Hue -បេតិកភ័ណ្ឌវប្បធម៌ជាមួយការធ្វើសមាហរណកម្ម និងអភិវឌ្ឍន៍។
មុននោះ នាថ្ងៃទី៣ឧសភា បានប្រព្រឹត្តទៅបណ្ដាពិធីបុណ្យ ដោយមានព្រឹត្តិការណ៍សំ
ខាន់បំផុតគឺ រាត្រីបរមរាជវាំង។ នៅទីនេះ ភ្ញៀវទេសចរបានទទួលទានមុខម្ហូបអាហារ
ដ៏ពិសេសនៅបរមរាជវាំង និងកម្មវិធីសម្ដែងសិល្បះជាច្រើនទៀត។ កម្មវិធី រាត្រីបរម
រាជវាំងនេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាពស្នូល របស់ Festival Hue 2016៕