FDI ចូលវៀតណាមកើនឡើងខ្ពស់

Chia sẻ
(VOVWORLD) - យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានស្ថិតិទូទៅ កាលពីថ្ងៃទី ២៩ ខែមករា បានឲ្យដឹងថា ទុនវិនិយោគពីបរទេស (FDI) សរុបដែលបានចុះបញ្ជីនៅប្រទេសវៀតណាមគិតត្រឹមថ្ងៃទី ២០ ខែមករា (រួមទាំងដើមទុនដែលបានចុះបញ្ជីថ្មី ការកែតម្រូវដើមទុនចុះបញ្ជី រួមចំណែកមូលធន និងការទិញភាគហ៊ុនដោយវិនិយោគិនបរទេស) ឈានដល់ ២,៣៦ ពាន់លានដុល្លារអាមេរិក កើនឡើងជាង ៤០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 
FDI ចូលវៀតណាមកើនឡើងខ្ពស់ - ảnh 1រូបភាព៖ VOV

ក្នុងនោះ FDI ដែលបានអនុវត្តត្រូវបានប៉ាន់ប្រមាណមានចំនួនជិត ១,៥ ពាន់លានដុល្លារ កើនឡើង ៩,៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ បើនិយាយពីវិស័យវិនិយោគ វិនិយោគិនបរទេសបានវិនិយោគលើវិស័យសេដ្ឋកិច្ចជាតិចំនួន ១៥/២១។ ក្នុងនោះ អាជីវកម្មអចលនទ្រព្យនាំមុខដោយទុនវិនិយោគសរុបជាង ១,២៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងជិត ៥៤% នៃដើមទុនវិនិយោគដែលបានចុះបញ្ជីសរុប និងប្រហែល២ដងខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន; បន្ទាប់គឺឧស្សាហកម្មកែច្នៃ ការផលិត វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការលក់រាយ...។ មានប្រទេសចំនួន ៣៩ បានមកបណ្តាក់ទុននៅវៀតណាមក្នុងខែមករា ដែលក្នុងនោះសិង្ហបុរីនាំមុខគេជាមួយនឹងការវិនិយោគសរុបជាង ១,៤ ពាន់លានដុល្លារអាមេរិក។

ក៏ក្នុងខែមករាដែរ ទំនិញនាំចូល និងនាំចេញសរុបរបស់វៀតណាមបានឈានដល់ជិត ៣០ ពាន់លានដុល្លារ កើនឡើង ៥,៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលក្នុងនោះការនាំចេញកើនជាង៤%៕

ប្រតិកម្មទៅវិញ